កីឡាជាតិ
ជាតិ
ស៊ីហ្គេម៖ ក្រុមកីឡា​បាល់បោះ​កម្ពុជា​ចាញ់​ថៃ ៦៦ទល់​នឹង​៧៨​ នា​ការប្រកួត​បើកឆាក
09, Jun 2015 , 11:55 am        
រូបភាព
ដោយ: រួបរួម
ក្រុមកីឡា​បាល់បោះ​កម្ពុជា​ចាញ់​ថៃជាមួយនឹង​លទ្ធផលសរុប ៦៦-៧៨ (១២-២១, ១៣-១៩, ១៩-១៨ និង​២២-២០​) នា​ការប្រកួត​បើកឆាក​ក្នុង​ពូ​ល B នៅលើ​ទីលាន OCBC Arena នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ថ្ងៃទី៩ ខែ​មិ​ថនា នេះ។



បន្ទាប់ពី​ការប្រកួត​ជាមួយ​ថៃ ក្រុមកីឡា​បាល់ឱប​ជម្រើសជាតិ​កម្ពុជា ត្រូវ​ប៉ះ​ជាមួយ​ឥណ្ឌូនេស៊ី​នៅ​ថ្ងៃស្អែក មុននឹង​ជួប​ជា​បន្តបន្ទាប់​ជាមួយ​មី​យ៉ាន់​ម៉ារ សឹង្ហ​បុរី និង​វៀតណាម។

ក្រុមកីឡា​បាល់បោះ​កម្ពុជា៖
ជម្រើស​ដំបូង៖ Em William (៥), សាក់ រតនា (៦), Dar Anthony Dominic (៧), ទួន សុ​ភាន (១០), ពេក មិត្ត (១១)
កីឡាករ​បម្រុង៖ សោម វណ្ណៈ (៤), អ៊ូច ផា​ណាត (៨), កុយ ចូ​ណា​ថា​ន់ (៩), Phatara Khvan (១២), គឹម វ៉េង​ងួន (១៣), សុខ តួ (១៤), ហួរ ពេជ្រ​ប៊ុន​ជួរ (១៥)
គ្រូបង្វឹក៖ លោក Austin Koledoye (នី​ហ្សេ​រី​យ៉ា) គ្រូ​ជំនួយ៖ លោក កៅ កាន់​ណា​លី


© រក្សាសិទ្ធិដោយ thmeythmey.com