ជាតិ
លោក សុខ អាន ថា លោក ជា ស៊ីម ប្រៀបដូចជា «ឪពុក» នៅក្នុង​បក្ស
09, Jun 2015 , 12:17 pm        
រូបភាព
ដោយ:
 
លោក សុខ អាន អាឡោះអាល័យ​យ៉ាងខ្លាំង​ចំពោះ​ការបាត់បង់​លោក ជា ស៊ីម ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា។ លោក​រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី បានចាត់ទុក​លោក ជា ស៊ីម ប្រៀបបាន​ដូចជា ឪពុក និង​ជា​មេដឹកនាំ​ដ៏​មាន​ឥទ្ធិពល​នៅក្នុង​បក្ស។ ក្នុង​ពិធី​បុណ្យសព​លោក ជា ស៊ីម នៅ​ភូមិគ្រឹះ​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន នៅ​ថ្ងៃទី ០៩ ខែមិថុនា​នេះ​លោក សុខ អាន បាន​រៀបរាប់​ដូច្នេះ​ថា៖« យើង​ចូលរួម​មរណទុក្ខ​សម្តេច និង​ក្រុមគ្រួសារ ។ខ្ញុំ​ធ្លាប់​ធ្វើការ​នៅ​ខុទ្ទកាល័យ​មជ្ឈិមបក្ស​ជាមួយ​សម្តេច​ប្រធាន ពេលនោះ​លោក​ជា​ប្រធាន​ផ្ទាល់​របស់ខ្ញុំ។ លោក​ជា​អ្នកដឹកនាំ​ដែល​គេ​ទទួលស្គាល់​ជារួម។លោក​ប្រៀបដូចជា ឪ​ពុក ពាក្យណែនាំ​ផ្តាំផ្ញើ​ទៅ​មន្ត្រី​របស់​លោក មាន​ឥទ្ធិពល​ណាស់»។



ស្តាប់សំឡេងលោក សុខ អាន




ជាមួយគ្នានេះដែរ លោក ថោង ខុន រដ្ឋមន្រ្តី​ក្រសួងទេចរណ៍ និងលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ទោមនស្សយ៉ាងខ្លំាងចំពោះមរណភាពរបស់លោក ជា ស៊ីម។ ក្នុងពិធីបុណ្យសពនៅភូមិគ្រឹះលោក ជា ស៊ីម លោក ទាំងពីរ សុទ្ធតែសរសើរលោក ជា ស៊ីម អតីតប្រធានគណបក្សប្រជាជនកម្ពុជាថា ជាមេបក្សល្អ និងបានកសាងស្នាដៃច្រើនណាស់​សម្រាប់កម្ពុជា៕







© រក្សាសិទ្ធិដោយ thmeythmey.com