ជាតិ
កម្ពុជា​រៀបចំ​ទិវា​អន្តរជាតិ​ស្តីពី​យូ​ហ្កា​នៅ​ថ្ងៃទី២១មិថុនា​ក្នុង​ខេត្តសៀមរាប និង​ភ្នំពេញ
10, Jun 2015 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ


ក្រសួងទេសចរណ៍ សហការ​ជាមួយ​ស្ថានទូត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា និង​ស្ថាប័ន​មួយចំនួន នឹង​រៀបចំ​ទិវា​អន្តរជាតិ​ស្តីពី​យូ​ហ្កា នៅ​ថ្ងៃទី២១មិថុនា​ខាងមុខ នៅ​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប។


យោងតាម​សេចក្តី​ដំណឹង​របស់​ក្រសួងទេសចរណ៍ ទិវា​អន្តរជាតិ​ស្តីពី​យូ​ហ្កា នៅ​ភ្នំពេញ​នឹង​រៀបចំ​ធ្វើ​នៅ​ទីលាន​មុខ​ព្រះបរមរាជវាំង ចំណែកឯ​នៅ​ខេត្តសៀមរាប នឹង​រៀបចំ​ធ្វើ​នៅ​បរិវេណ​មុខ​ប្រាសាទអង្គរវត្ត។

ទិវា​អន្តរជាតិ​នេះ នឹង​ផ្តល់​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់ និង​ភ្ញៀវ​ទេសចរណ៍​បាន​ស្វែងយល់​ពី​ការធ្វើ​លំ​ហាត់ប្រាណ​ដោយ​ការធ្វើ​សម្មាធិ សម្រួល​អារម្មណ៍​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត ការសម្រួល​ចលនា​សាច់ដុំ ដើម្បី​ឲ្យ​សុខភាព​មាំមួន៕



© រក្សាសិទ្ធិដោយ thmeythmey.com