ជាតិ
ក្រសួងទេសចរណ៍​រៀបចំ​ព្រឹត្តិការណ៍​បុណ្យ​ស្រូវ​នៅ​ដើមឆ្នាំ២០១៦
09, Jun 2015 , 7:59 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រសួងទេសចរណ៍​សហ​ការ​ជាមួយ​ទីភ្នាក់ងារ​ជំរុញ​ការវិនិយោគ​ពាណិជ្ជកម្ម​កូរ៉េ(KOTRA)នឹង​រៀបចំ​ឲ្យ​ព្រឹត្តិការណ៍​បុណ្យ​ស្រូវ​Paddy Art Festival (RICE, LIFE, CULTURE & TOURISM) នៅ​ដើមឆ្នាំ២០១៦។



ការប្រកាស​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ជាមួយ​ក្រុមការងារ​ទីភ្នាក់ងារ​ជំរុញ​ការវិនិយោគ​ពាណិជ្ជកម្ម​កូរ៉េ។
ការ​ប្រារព្ធ​ពិធីបុណ្យ​ស្រូវ​នេះ​គឺ​ដើម្បី​បង្ហាញ​ពី​សក្តានុពល​ដ៏​ធំធេង​នៃ​ផលិតផល​ក​សិ​ទេសចរណ៍​នៅ​កម្ពុជា​និង​ដើម្បី​ជំរុញ​ការធ្វើ​ពិពិធ​កម្ម​ផលិតផល​ក​សិ​ទេសចរណ៍ ទេសចរណ៍វប្បធម៌ និង​ធម្មជាតិ។ 

លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​មាន​ប្រសា​ន៍​ថា៖«ព្រឹត្តិការ​នេះ​ជា​ផ្នែក​មួយ​នៃ​ការធ្វើ​ពិពិធ​កម្ម​ផលិតផល​ទេសចរណ៍​ដ៏​មាន​សក្តានុពល​នៅតាម​តំបន់​នានា​ក្នុងប្រទេស​កម្ពុជា»។

លោក បានបញ្ជាក់​បន្ថែមថា៖«នៅ​ខេត្ត​តាម​តំបន់ឆ្នេរ យើង​មានបុណ្យ​សមុទ្រ។នៅ​ខេត្ត​តាម​ដង​ទន្លេរ​មេគង្គ យើង​ក៏មាន​រៀបចំ​បុណ្យ​ទន្លេ​ហើយ​នៅ​ខេត្ត​ដែល​ផលិត​ស្រូវចម្បងៗ ដូចជា​ខេត្តបន្ទាយមានជ័យ និង​ខេត្តបាត់ដំបង ក្រសួង​នឹង​សហការ​ជាមួយ​ទីភ្នាក់ងារ​ជំរុញ​ការវិនិយោគ​ពាណិជ្ជកម្ម​កូរ៉េ(KOTRA) នឹង​រៀបចំ​ឲ្យ​មានបុណ្យ​ស្រូវ​មួយទៀត» ៕




© រក្សាសិទ្ធិដោយ thmeythmey.com