ជាតិ
សេដ្ឋកិច្ច
រដ្ឋ​ប្រមូល​ចំណូល​ពន្ធដារ​បាន​ជាង៨៥លាន​ដុល្លារ ក្នុង​ខែឧសភា
10, Jun 2015 , 8:27 am        
រូបភាព
អគ្គនាយកដ្ឋាន​ពន្ធដា​រ​ប្រមូល និង​បង់ប្រាក់​ពន្ធ​ចូល​ថវិការ​ជាតិ បាន​ចំនួន៣៤១,៦៣៣លាន​រៀល ឬ​ប្រមាណ​ជា៨៥.៤១លាន​ដុល្លារក្នុង​ខែ​ឧសភាកន្លងទៅ។ តួលេខ​នេះ​ត្រូវបាន​បង្ហាញ​នៅក្នុង​កិច្ចប្រជុំ​បូក​លទ្ធផល​ប្រមូល​ចំណូល ពន្ធ​ប្រចាំ​ខែឧសភា ឆ្នាំ២០១៥ ។



របាយការណ៍​ស្តីពី​ស្ថានភាព​ចំណូល​ពន្ធដារ​បានបង្ហាញ​ទៀតថា ក្នុង​រយៈពេល៥ខែ ឆ្នាំ២០១៥ អគ្គនាយកដ្ឋាន​ពន្ធដា​រ​ប្រមូល​ចំណូល​ពន្ធអាករ​គ្រប់​ប្រភេទ​បាន ចំនួន ៦១៥.៨១លាន​ដុល្លារ ។

សូមបញ្ជាក់ថា កាលពី​ខែមេសា​កន្លងទៅ អគ្គនាយកដ្ឋាន​ពន្ធដា​រ​បាន​ប្រមូល និង​បង់ប្រាក់​ពន្ធ​ចូល​ថវិការ​ជាតិ បាន​ចំនួន៨១៧,០០១លាន​រៀល ឬ​ប្រមាណ​ជា២០៤.២៥លាន​ដុល្លារ  កើនឡើង៤០.៩១ភាគរយ បើ​ធៀប​នឹង​ចំណូល​ពន្ធ​ដែល​ប្រមូលបាន​ខែមេសា ឆ្នាំ២០១៤ ។

ដោយឡែក ក្នុង​ត្រីមាស​ទី១ឆ្នាំ២០១៥នេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ​ប្រមូល​ចំណូល​ពន្ធ ផ្ទៃក្នុង​បាន​ចំនួន ១,២៩៣,៦៥៩លាន​រៀល ស្នើ​នឹង​ប្រមាណ៣២៣.៤២លាន​ដុល្លារ  កើនឡើង៤៨.៥៣ភាគរយ បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ២០១៤៕



© រក្សាសិទ្ធិដោយ thmeythmey.com