កីឡាជាតិ
ភ្នំពេញ​ក្រោ​ន​ស្វាយរៀង​មាន​ទំនុកចិត្ត​ខ្ពស់ ខណៈ​ជំនួប​បៀ​ល​ប្រាយ-ប៉ូលិស​អាច​តឹងតែង
12, Jul 2015 , 12:05 pm        
រូបភាព
ដោយ:
ក្រុម អាស៊ី​អឺរ៉ុប​ត្រូវ​ជួប​ភ្នំពេញ​ក្រោ​ន​ហើយ​បៀ​ល​ប្រាយ​ប៉ះ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ (ប៉ូលិស) និង​ស្វាយរៀង​ជួប​វេ​ស្ទើ​ន​នៅ​ល្ងាច​ថ្ងៃអាទិត្យ​ទី១២ខែកក្កដា​ឆ្នាំ២០១៥នេះ​ក្នុង​ពាន​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក២០១៥ (Metfone Cambodian League 2015) សប្ដាហ៍​ទី៤។



អាស៊ី​អឺរ៉ុប​ជួប​ម្ចាស់ផ្ទះ​ភ្នំពេញ​ក្រោ​ន (ម៉ោង៦ល្ងាច​នៅ RSN Stadium)
អាស៊ី​អឺរ៉ុប​កំពុងស្ថិត​ក្នុង​បាត​តារាង​នៅ ឡើយ​ក្រោយ​ប្រកួត៣លើក​ចាញ់​ទាំង៣ពោលគឺ​ចាញ់​បៀ​ល​ប្រាយ​យូ​ណាយ​ធិ​ត៧  ទល់២កាលពី​ថ្ងៃ​បើកឆាក​និង​បន្ត​ចាញ់​ស្វាយរៀង៣ទល់២និង​ចាញ់​ក្រុម ណាហ្គា​វើ​ល៣ទល់។ក្ដី​រំពឹងថា​នឹង​អាច​រកបាន៣ពិន្ទុ​ពី​ភ្នំពេញ​ក្រោ​ន នៅថ្ងៃនេះ​ដូចជា​មានសង្ឃឹម​តិច​ណាស់​សម្រាប់​អាស៊ី​អឺរ៉ុប​ប៉ុន្ដែ​កីឡាករ​ជើងចាស់​ដូចជា​ព្រំ​ពុទ្ធ​សិទ្ធី, ម៉ាត់​ហ៊ូ​សាន់, Gorge Kelechi Stanley សុទ្ធតែ​ធ្លាប់​ទាត់​បាល់​នាំ​សំណាង​ឱ្យ​ក្រុម​ប៉ុន្មាន​ប្រកួត​ចុងក្រោយ​នេះ។

ភ្នំពេញ​ក្រោ​ន​ជា​ក្រុម​ជើងឯក​ឆ្នាំ​ចាស់​ហើយ​នៅ​រដូវ​កាល​នេះ​មិនទាន់​ប្រទះ​ពាក្យ​ថា«ចាញ់»នៅឡើយ​នោះទេ។អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​នោះ​ភ្នំពេញ​ក្រោ​ន​ជា​ក្រុម​ខ្លាំង​នៅក្នុង​ទឹកដី​ថែម​ទៀតផង។ក្រុម​លោក Sam Schweingruberបាន​ប្រកួត​ស្មើគ្នា​ជាមួយ​បឹងកេត​អង្គរ០ទល់០ហើយ​ឈ្នះ​ណាហ្គា​វើ​ល៤ទល់២និង​បន្ត​ឈ្នះ​ខេ​ម​បូ​ឌា​ន​ថៃ​ហ្គ័​រ៣ទល់១កាលពីពេលថ្មីៗ ។

កីឡាករ​BisanGoerge, Booysen, កែវ​សុខ​ផេង, សារី​ម៉ាត់​ណូ​រ៉ូ​ទីន, វ៉ា​ឃ្វី​នទី​ន, ធា​រី​ចន្ថា​ប៊ី​ន, សុះ​ស៊ូ​ហា​ណា​សុទ្ធតែ​ស្រេច​ឃ្លា​នរក​ពិន្ទុ​ឱ្យ​ភ្នំពេញ​ក្រោ​ន​ជាពិសេស​គឺ​ត្រៀមខ្លួន​ការពារ​តំណែង​ជើងឯក​ទៀតផង។

បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត​ជួប អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ (ម៉ោង៣:៣០នាទី​នៅ​ស្ដា​ត​ចាស់)
បៀ​ល​ប្រាយ​នៅ​មិនទាន់​ស្គាល់​រស់ជាតិ​ចាញ់ នៅ​ឡើង​ទេ​គិត​ត្រឹម​ពី​ពេល​បើកឆាក MCL 2015 មកនេះ។បៀ​ល​ប្រាយ​ឈ្នះ​គីរីវង់​សុខ​សែន​ជ័យ៧ទល់១ហើយ​ស្មើ​ជាមួយ​ស៊ីម៉ាក់១ទល់១និង​ស្មើ​វេ​ស្ទើ​ន២ទល់។លោកគ្រូ​បង្វឹក​លាស់​សា​ឡាស់​ខាន់​របស់​ក្រុម​បៀ​ល​ប្រាយ​សព្វ​ថ្ងៃជា​អតីត​គ្រូបង្វឹក​របស់លោក​អ៊ុង​កង​យ៉ា​និ​ត​គ្រូបង្វឹក​របស់​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នាពេល​បច្ចុប្បន្ននេះ។លោក​ជើងចាស់​រូបនេះ​ធ្លាប់​ដឹកនាំ​ក្រុម​បៀ​ល​ប្រាយ​ឡើងដល់​វគ្ក៤ក្រុម​ចុងក្រោយ​ក្នុង​ពានរង្វាន់​នេះ​ផងដែរ​កាលពី​ឆ្នាំ២០១។

ចំណែក​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ  វិញ​មាន៤ពិន្ទុ​ក្នុង​ដៃ​ក្រោយ​ប្រកួត​ចាញ់​ខេ​ម​បូ​ឌា​ន​ថៃ​ហ្គ័​រ២ទល់០តែ​ស្មើ​ក្រសួងការពារជាតិ១ទល់១និង​ឈ្នះ គីរីវង់​សុខ​សែន​ជ័យ៣ទល់។ទិ​ត្យ​ឌី​ណា​និង​ម៉ាន់​រីតា​វ៉ាន់​ជា​អ្នករក​គ្រាប់​បាល់​ឱ្យ​ក្លិប​បាន​មុនគេ​ក្នុង​រដូវ​កាល​នេះ​ក្រោយ​ឆ្លងកាត់៣ប្រកួត​មក។

ស្វាយរៀង​ជួប​វេ​ស្ទើ​ន Live BTV (ម៉ោង៦ល្ងាច​នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង)

ស្វាយរៀង​ត្រូវ​បើ​ទ្វា​កីឡដ្ឋាន​ខេត្ត​របស់ខ្លួន​ជា​លើក​ទី៣ដើម្បី​ត្រៀម​ទទួល​ក្រុម​ភ្ញៀវ​ពី​រាជធានី​ភ្នំពេញ។កីឡដ្ឋាន​ដែល​កំពុងតែ​សាងសង់​កៅអីអង្គុយ​ទស្សនា​ជាង១០០០កៅអី​បន្ថែម​នេះ បើក​លក់​សំបុត្រ​ចូល​ទស្សនា​ចំនួន៤ពាន់​រៀល​និង១ពាន់​រៀល។លោក​សំ​វ៉ាន់​ដេ​ត​គ្រូបង្វឹក​របស់​ក្រុម​ស្វាយរៀង​ធ្លាប់ជួយ​ក្រុម​រកបាន៤ពិន្ទុ​មកហើយ​លើទឹក​ដី ដោយ​ឈ្នះ​អាស៊ី​អឺរ៉ុប៣ទល់២និង​ស្មើ​ជាមួយ​ស៊ីម៉ាក់៣ទល់៣ ។

វេ​ស្ទើ​ន​ជា​ក្រុម​សាកស​វិទ្យាល័យ​មួយ​ដែលមាន​ទីលាន​ប្រើប្រាស់​ជា​ផ្លូវការ មុនគេ៣ប្រកួត​មកនេះ​វេ​ស្ទើ​ន ចាញ់​ក្រសួងការពារជាតិ២ទល់១តែ​ឈ្នះ​គីរីវង់​សុខ​សែន​ជ័យ៦ទល់៤និង​ស្មើ​ប្រៀ​ប្រាយ២ទល់។លោក​ឡុង​រិ​ទ្ធា​គ្រូបង្វឹក​របស់​ក្រុម និង​លោក John Mcglynn អតីត​គ្រូបង្វឹក​របស់​ក្រុម​ជើងឯក​ឆ្នាំ​ចាស់​ភ្នំពេញ​ក្រោ​ន​កំពុងតែ​សហការគ្នា​ជួយ​ស្រោចស្រង់​វេ​ស្ទើ​ន​នៅ​រដូវ​កាល​ថ្មី​នេះ៕

លទ្ធផល​ប្រកួត MCL 2015 កាលពី​ថ្ងៃ​សៅរ៍​ទី១១កក្កដា​ម្សិលមិញ​មាន៖
*បឹងកេត១២ – ២គីរីវង់​សុខ​សែន​ជ័យ
*ណាហ្គា​វើ​ល៣ – ០ស៊ីម៉ាក់
*ក្រសួងការពារជាតិ២ – ១ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គ័​រ




© រក្សាសិទ្ធិដោយ thmeythmey.com