ជាតិ
ពែកមី ប្រពន្ធគ្រាំចិត្តដ្បិតនាយឱបស្រីក្មេង? ភ្នំពេញ៖ តារាកំប្លែងប្រចាំស្ថានីយទូរទស្សន៍ ស៊ីធីអិន នាយ ពែកមី ចាប់តាំងពីល្បីខ្លាំងមក បានហក់ចូលទៅចាប់យកអាជីពសម្តែងកុនមួយទៀត ដែលនាំឲ្យនាយរកចំណូលបានកាន់តែច្រើន។ លើសពីនេះ ក៏មានឱកាសបានស្និទ្ធស្នាលស្រីក្មេងៗផងដែរ ដែលនាំឲ្យប្រពន្ធរបស់នាយគ្រាំចិត្តស្អិតទ្រូងប្រច័ណ្ឌប្តី ខ្លាចបាត់ប្តីពីដើមទ្រូង។
ព័ត៌មានដែលលេចឮថា នាយ ពែកមី ធ្វើឱ្យប្រពន្ធគ្រាំចិត្តស្អិតទ្រូងនោះ ព្រោះតែអ្នកកំប្លែងរូបនេះ មានទំនាក់ទំនងស្និទ្ធស្នាលនឹងស្រីក្មេងស្អាតៗជាច្រើន ដែលបានរួមសម្តែងជាមួយគ្នា។ អ្វីដែលប្រពន្ធនាយមិនសូវសប្បាយចិត្តនោះ ព្រោះតែនាយហ៊ានឱបថើបស្រីក្មេងនៅមុខប្រពន្ធ ដែលកំពុងតែឈឺដេកពេទ្យទៀតផង។
បើទោះជាប្រពន្ធនាយ ពែកមី មិនធ្លាក់ខ្លួនឈឺដោយសារប្រច័ណ្ឌប្តីក៏ពិតមែន ប៉ុន្តែជំងឺចាស់កាន់តែធ្វើទុក្ខក្រោយមានលួចប្រច័ណ្ឌប្តីក្នុងចិត្តនោះ។ ទោះជាបែបណា រហូតមកដល់ពេលនេះ ប្រពន្ធនាយ ពែកមី បានសះជាពីជំងឺហើយ។
គួររំលឹកថា កាលពីពេលកន្លងទៅថ្មីៗនេះ លេចធ្លាយរូបភាពនាយពែកមី កៀកកើយឱបថើបនាងពុធ ស្រីខួច ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុកមក តាមប្រភពថា ការឱបស្និទ្ធស្នាលនាង ពុធ ស្រីខួច គឺដើម្បីបញ្ឈឺចិត្តនាងឡុង ថាវរី ដែលព្រងើយកន្តើយក្រោយបានតួឯកដែលលើកស្ទួយដោយនាយ ពែកមី នោះ។ ប៉ុន្តែ ការបញ្ឈឺចិត្តនាង ឡុង ថាវរី នេះ បែរជាធ្វើឲ្យប្រពន្ធរបស់ខ្លួនឈឺចិត្តស្អិតទ្រូងទៅវិញ ដែលប្រពន្ធខ្លួនកំពុងមានជំងឺស្រាប់ផង ក៏ទៅជាធ្ងន់ធ្ងររហូតដឹកទៅសង្គ្រោះដល់មន្ទីរពេទ្យ។
ពិតជាមិនធម្មតាមែន អ្នកកំប្លែងល្បីឈ្មោះ លោកចែម ចាន់តារា ហៅនាយពែកមី បានឱបថើប សុទ្ធតែស្រីក្មេងស្អាតៗតែម្តង ។ សកម្មភាពរបស់នាយ ពែកមី ហ៊ានបណ្តើរស្រីក្មេងពុធ ស្រីខួច ឱបថើបកណ្តាលថ្ងៃនេះ គឺត្រូវបានក្រុមការងារថតកុនខ្សឹបប្រាប់ឲ្យដឹងថា នាយពែកមី ចង់បញ្ឈឺចិត្តនាង ឡុង ថាវរី ប៉ុណ្ណោះ ដែលរយៈពេលចុងក្រោយនេះ នាង ឡុង ថាវរី ព្រងើយកន្តើយដាក់អ្នកកំប្លែងនេះជាខ្លាំង ក្រោយចាប់បានតំណែងតួឯករឿង “ឪពុក២” មក៕
© រក្សាសិទ្ធិដោយ thmeythmey.com