អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប៉េកាំង​មិន​ឲ្យ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​លូកដៃ​រឿង​សមុទ្រ​ចិន​ខាងត្បូង
27, Jul 2015 , 3:45 pm        
រូបភាព

ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​គឺ​បញ្ហា​ដែន​អធិបតេយ្យភាព​រវាងរ​ដ្ឋ​អាស៊ាន​ជាមួយនឹង​មហា​យក្ស​ចិន។បញ្ហា​នេះ​បានធ្វើ​ឲ្យ​មាន​ភាព​តានតឹង​នៃ​ការប្រកួតប្រជែង​ទាំង​ផ្នែក​យោធា​និង​ការទូត​រវាង​រដ្ឋ​ពាក់​ព​ន្ធ័​ជាពិសេស​ហ្វីលីពីន​និង​ចិន។អវត្តមាន​នៃ​ការដោះស្រាយ​បានធ្វើ​ឲ្យ​ហ្វីលីពីន​ត្រូវ​សម្រេច​ដំណើរការ​ដោះស្រាយ​បញ្ហា​តាម​ម​ជ្ឈ​ត្ត​ការ​តែម្នាក់ឯង​លើ​ការ​វាទទី​របស់​ចិន​នៅក្នុង​តំបន់​ជម្លោះ។ជុំវិញ​បញ្ហា​អាមេរិក​ក៏បាន​ជំរុញ​ឲ្យ​ភាគី​វិវាទ​ទាំងពីរ​ត្រូវអនុវត្ត​តាមច្បាប់​អន្តរជាតិ​ដែល​ត្រូវបាន​ក្រុង​ប៉េកាំង​ចាត់ទុកថា​ជា​លូកដៃ​បញ្ហា​រដ្ឋ​ខាងក្រៅ​និង​ប្រើប្រាស់​ឥទ្ធិពល​របស់ខ្លួន​ដោយ​ប្រយោល​ទៅលើ​សំណុំ​រឿងនេះ។


លោក មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ



កាលពី​ចុង​សបា្តហ៍​កន្លងទៅនេះ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​រិះគន់​យ៉ាង​ចាស់ដៃ​លើ​ការជ្រៀតជ្រែក​របស់​រដ្ឋា​ភិ​បាល​ក្រុង​វ៉ាស៊ីនតោន​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង។សេចក្តីថ្លែងការណ៍​នេះ​ត្រូវបាន​ធ្វើឡើង​ក្រោយ​អាមេរិក​បាន​ព្យាយាម​ប្រើប្រាស់​ឥទ្ធិពល​របស់ខ្លួន​ទៅលើ​សំណុំរឿង​ដែល​ហ្វីលីពីន​បាន​ប្តឹងទៅ​កាន់​ម​ជ្ឈ​ត្ត​ការ​អន្តរជាតិ​ដោយ​ចោទ​ចិន​ថា​បាន​បំពាន​ទៅលើ​ដែន​អធិបតេយ្យ​ខ្លួន។

ជាគោលការណ៍​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បានចាត់ទុក​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​គឺជា​បញ្ហា​ដែល​ត្រូវ​ដោះស្រាយ​ជា​លក្ខណៈ​ទ្វេរ​ភាគី។បន្ថែម​ពី​រដ្ឋាភិបាល​ចិន​តែង​តែង​ច្រានចោល​រាល់​ការដោះស្រាយ​តាមផ្លូវ​តុលាការ​ផងដែរ។

យ៉ាងណាក៏ដោយ​ខណៈពេល​ដែល​សំណុំរឿង​សមុទ្រ​ចិន​ខាងត្បូង​កំពុងស្ថិត​នៅក្នុង​នីតិវិធី​របស់​ម​ជ្ឈ​ត្ត​ការ​នៃ​តុលាការអន្តរជាតិ​អចិន្ត្រៃយ៍​លោក Daniel Russel មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ក្រុង​វ៉ា​ស៊ិន​តោន​បែរជា​ចេញមុខ​អះអាង​ករណីនេះ​គួរតែ​ត្រូវ​ដោះស្រាយ​តាមច្បាប់​អន្តរជាតិ។លោក​បន្ថែមទៀតថា​ចិន​និង​ហ្វីលីពីន​គឺជា​ភាគី​ហត្ថលេខី​នៃ​អនុសញ្ញា​ស្តីពី​ច្បាប់​សមុទ្រ​អង្គការសហប្រជាជាតិ​ពោលគឺ​ភាគី​ទាំងពីរ​ត្រូវតែ​អនុវត្ត​កាតព្វកិច្ច​ទៅតាម​ការកំណត់​នៅក្នុង​ច្បាប់​នេះ។

ឆ្លើយតប​ជាមួយនឹង​ការលើកឡើង​នេះ​ចិន​បានចាត់ទុក​សកម្មភាព​សហរដ្ឋអាមេរិក​ថា​កំពុងតែ​ជ្រៀតជ្រែក​លើ​បញ្ហា​រដ្ឋ​ដទៃ​ដែល​ប្រើប្រាស់​ឥទ្ធិពល​របស់ខ្លួន​ដោយ​ប្រយោល​ទៅលើ​ការសម្រេច​របស់​ម​ជ្ឈ​ត្ត​ការ​អន្តរជាតិ។ជាមួយគ្នានេះ​រដ្ឋមន្ត្រីការបរទេស​ចិន​បានបញ្ជាក់​ជាច្រើន​ដង​ហើយ​ថា​អនុសញ្ញា​ដែល​អាមេរិក​និង​រដ្ឋ​ពាក់​ព​ន្ធ័​ផ្សេង​លើកឡើង​មិនមាន​អនុភាព​ទៅលើ​បញ្ហា​នេះ​ទេ​ពោលគឺ​សំណុំ​រឿងនេះ​គឺជា​បញ្ហា​អធិបតេយ្យភាព​មិនមែន​ជាការ​បំពាន​សិទ្ធិ​ដូចដែល​ច្បាប់​បានកំណត់​នោះឡើយ។

អ្វីដែល​គួរកត់សម្គាល់​នោះ​សហរដ្ឋអាមេរិក​ខ្លួនឯង​ផ្ទាល់​មិនទាន់​បានក្លាយ​សមាជិក​ពេញអង្គ​នៃ​សន្ធិសញ្ញា​នេះ​ផង​បែរជា​ចេញមុខ​ជំរុញ​និង​រិះគន់​គេ​ឲ្យ​អនុវត្ត​ច្បាប់​ទៅវិញ។សកម្មភាព​នេះ​អាច​នឹងត្រូវ​ឲ្យ​គេ​រិះគន់​អាមេរិក​ថា​កំពុងតែ​ដើរតួនាទី​ហួស​ព្រំដែន​ហើយនឹង​ធ្វើ​ឲ្យ​ចិន​កាន់តែ​ឃា្ល​ត​ឆ្ងាយ​ពី​ការដោះស្រាយ​ដើម្បី​បញ្ចប់​បញ្ហា។

គួរ​រំលឹក​ផងដែរ​សំណុំរឿង​ដែល​ហ្វីលីពីន​បានដាក់​ទៅកាន់​ម​ជ្ឈ​ត្ត​ការ​អន្តរជាតិ​ដោយ​ឯកតោភាគី​កំពុង​រង់ចាំ​ការសម្រេច​ពី​ម​ជ្ឈ​ត្ត​ករ​ថា​តើ​មាន​យុ​ត្តិ​ធិ​ការដោះស្រាយ​លើ​វិវាទ​នេះ​ឬ​អត់។មួយវិញទៀត​បើ​នីតិវិធី​នៃ​សំណុំ​រឿងនេះ​ត្រូវបាន​ម​ជ្ឈ​ត្ត​ករ​សម្រេច​ថា​ចិន​ពិតជា​បំពាន​ទៅនឹង​ដែន​អធិបតេយ្យ​ហ្វីលីពីន​ដែល​សម្ព​ន្ធ័​មិត្ត​របស់​អាមេរិក​នៅ​អាស៊ាន​មែន​នោះ​ចិន​នឹងត្រូវ​រង​នូវ​ភាពអាម៉ាស​ចំពោះ​សហគមន៍​អន្តរជាតិ​ជាក់​ជាមិនខាន៕


Tag:
 សមុទ្រចិនខាងត្បូវ
© រក្សាសិទ្ធិដោយ thmeythmey.com