ព័ត៍មានសុខភាព
សុខភាព៖ ញ៉ាំ​អី​ទៅ ​ទើ​ប​​ប​ណ្តា​ល​ឲ្យ​ធា​ត់​​​នោះ​?​
18, Aug 2015 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
អ្នកនឹង​ឆ្ងល់ ក្រោយពេល​អាន​ចំណងជើង​នេះ ដូចនេះ អ្នក​អាច​អាន​អត្ថបទ​នេះ ដើម្បី​បំបាត់​ចម្ងល់​របស់​អ្នក​បាន។ តាមពិត អាហារ​ដែល​អ្នក​បរិភោគ​រាល់ថ្ងៃ មាន​អាហារ​ខ្លះ អាចធ្វើ​ឲ្យ​អ្នក​ធាត់​ទៅតាម​កន្លែង។


 
1.    បើ​អ្នក​តែងតែ​បរិភោគ​សាច់​ចៀន និង​ស្រាក្រហម​ច្រើន នោះ​ស្មា​អ្នក នឹង​ឆាប់​រីក​ធំ។
2.    បើ​អ្នក​ចូលចិត្ត​ពិសារ​រសជាតិ​ផ្អែម ហើយ​មិន​ហឹរ នោះ​ខ្នង​ផ្នែក​ខាងលើ​អ្នក នឹង​ឆាប់​ធំ​ដូចគ្នា។
3.    បើ​អ្នក​តែងតែ​បរិភោគ​ប្រភេទ​សាច់ផ្សេងៗ ហើយ​មិន​បរិភោគ​បន្លែ នោះ​ភ្លៅ​អ្នកនឹង​ធំ​ជាង​មុន។
4.    អ្នក​ដែល​ចូលចិត្ត​ផឹក​ទឹកដោះគោ​ជូរ ផលិតផល​ដែល​ផលិត​ពី​ទឹកដោះគោ និង​ការ៉េម នោះ​ភ្លៅ​ផ្នែក​ខាងក្រោយ​អ្នក នឹងមាន​សាច់​ជាង​មុន ហើយ​ចង្កេះ​អ្នកនឹង​រីក​ធំ។
5.    អ្នក​ដែល​ចូលចិត្ត​ពិសារ​អាហារ​ដែល​ប្រៃ កំភួនជើង​នឹង​ឆាប់​ធាត់។
6.    បើ​អ្នក​ពិសារ​ខ្លាញ់​សាច់​ច្រើន និង​ប័​រ នោះ​ដៃ​អ្នកនឹង​ធំ​ជាង​មុន​មិនខានឡើយ។
7.    បើ​អ្នក​បរិភោគ​នំ​បុ័ង​ច្រើន នំ​កញ្ចប់​ច្រើន រួមទាំង​ស្ករ​គ្រាប់ នោះ​ពោះ​អ្នកនឹង​ធំ មានន័យថា​ដុះ​ក្បាលពោះ៕
 
 ត្រួតពិនិត្យ​ដោយ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com