អន្តរជាតិ
ផ្ទុះ​រោងចក្រ​សារធាតុ​គីមី​យ៉ាង​សន្ធោសន្ធៅ​ជាថ្មី​នៅ​ចិន​ដោយ​មិនដឹង​មូលហេតុ
01, Sep 2015 , 10:48 am        
រូបភាព
ដោយ: ថ្មីៗ
ឧ​ប្ប​ទ្ទ​ហេតុ​នៃ​ការផ្ទុះ​ដ៏​សន្ធោសន្ធៅ​មួយ បាន​កើតឡើង​នៅក្នុង​តំបន់​រោងចក្រ​សារធាតុ​គីមី​នៅក្នុង ខេត្ត​សាន​ដុង ភាគ​ខាងជើង​នៃ​ប្រទេស​ចិន។ ការផ្ទុះ​នេះ គឺជា​លើក​ទី២ហើយ បន្ទាប់ពី​ការផ្ទុះ​ឃ្លាំង ដែល​ផ្ទុក​សារធាតុ​គីមី​នៅក្នុង​ខេត្ត​Tianjin ដែល​បាន​បណ្តាល​ឲ្យ​ប្រជាជន​ជាង​មួយរយ​នាក់​បាត់​បង់ជីវិត និង រាប់ពាន់នាក់​បាន​បាត់បង់​ទីលំនៅ។



យោងតាម​វិទ្យុ​ជាតិចិន ដែល​បាន​បង្ហោះ​នៅក្នុង​គណនី​បណ្តាញ​សង្គម Weibo ឧប្បទ្ទវហេតុ​នៃ​ការផ្ទុះ សារធាតុ​គីមី​នោះ បានកើត​ឡើង​នៅ​ពាក់កណ្តាល​អធ្រាត្រ​ថ្ងៃ​ច​ន្ទ័។ យ៉ាងណាមិញ មិនទាន់​មានការ បញ្ជាក់​ពី​មូលហេតុ និង របាយការណ៍​ពី​ចំនួន​អ្នកស្លាប់ និង របួស​នៅឡើយ​នោះទេ។

សូម​រម្លឹក​ផងដែរ កាលពី​ថ្ងៃទី១២ ខែសីហា កន្លងទៅនេះ មាន​ឧប្បទ្ទវហេតុ​នៃ​ការផ្ទុះ​ឃ្លាំង​សារធាតុ​គីមី ពីរដង​យ៉ាង​សន្ធោសន្ធៅ​នៅក្នុង​ទីក្រុង​កំពង់ផែ​Tianjinប្រទេស​ចិន ដែល​បានសម្លាប់​អាយុជីវិត​ប្រជាជន ជាង​មួយរយ​នាក់ និង បំផ្លាញ​ទ្រព្យសម្បត្តិ​ឯកជន និង សារ​ធារ​ណៈ រាប់លាន​ដុល្លា​សហរដ្ឋអាមេរិក។ ជុំវិញ​បញ្ហា​នេះ អាជ្ញាធរ​ចិន មិនទាន់​រកឃើញ​ពី​មូលហេតុ​ពិតប្រាកដ​នៅឡើយ​នោះទេ ក៏ប៉ុន្តែ​អាជ្ញាធរ បានដាក់​ការសង្ស័យ និង ចាប់ខ្លួន​អ្នកទទួលខុសត្រូវ​ជាន់​ខ្ពស់​មួយចំនួន​ដែល​ធ្វេសប្រហែស​ក្នុងការ គ្រប់គ្រង​ប្រព​ន្ធ័​សុវត្ថិភាព។

យ៉ាងណាក៏ដោយ ការផ្ទុះ​សារធាតុ​គីមី​ជា​បន្តបន្ទាប់​នេះ បាន​ក្លាយជា​ចំនោទបញ្ហា​មួយ​ដ៏​សំខាន់​របស់ អាជ្ញាធរ​ដែល​ត្រូវ​ចាត់វិធានការ។ ហើយ​អ្វី​ជា​ឬ​សគល់​ដែល​កំពុង​ត្រូវបាន​ផ្តោត​សំខាន់​នោះ​គឺ អំពើពុករលួយ​នៅក្នុង​ស្ថាប័ន​គ្រប់គ្រង​សុវត្ថិភាព ដែល​បណ្តាល​ឲ្យ​មន្ត្រី​មានការ​ខ្វះចន្លោះ​ក្នុងការ​គ្រប់គ្រង ជាពិសេស​នោះ​លើ​សារ​ធាតុគីមី៕



© រក្សាសិទ្ធិដោយ thmeythmey.com