ជាតិ
​​​ន​យោ​បាយ​ជាតិ​
គណបក្ស​សំបុក​ឃ្មុំ​កំពុង​ធ្វើ​សមាជ​ជ្រើសរើស​ប្រធាន​បក្ស
09, Sep 2015 , 11:05 am        
រូបភាព
ដោយ: ថ្មីៗ
គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​របស់​ក្រុម​លោក ម៉ម សូណង់ដូ កំពុង​ធ្វើ​សមាជ​នៅ​ព្រឹក​ថ្ងៃទី ៩ ខែ កញ្ញា នេះ ដើម្បី​ជ្រើសរើស​ក្បាលម៉ាស៊ីន​ដឹកនាំ​គណបក្ស។

 
អ្នកគាំទ្រ​ប្រមាណ ១ ពាន់​នាក់ បាន​ចូលរួម​នៅក្នុង​សមាជ​គណបក្ស​សំបុក​ឃ្មុំ​ប្រជាធិបតេយ្យ​នៅ​ព្រឹក​ថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០១៥ នៅក្នុង​បរិវេណ​គេហដ្ឋាន​លោក ម៉ម សូណង់ដូ នៅ​ឃុំ​គគី ក្នុងស្រុក​គៀនស្វាយ។
 
អង្គសមាជ​បានសម្រេច​ជ្រើសរើស​លោក ម៉ម សូណង់ដូ ឲ្យ​ធ្វើជា​ប្រធាន​បក្ស និង​អនុប្រធាន​បក្ស​ពីររូប​ទៀត តែ​មិន​បែងចែក​អនុប្រធាន​ទី ១ និង​ទី ២ ឡើយ។ លោក​បណ្ឌិត ហ៊ាង រិទ្ធី អ្នកវិភាគ​ស្ថានការណ៍​នយោបាយ ស្ថិតនៅក្នុង​តំណែង​ជា​អនុប្រធាន​គណបក្ស​នេះ។  
 
បើតាម​លោក ម៉ម សូណង់ដូ គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ នឹងចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​ឃុំ-សង្កាត់ នៅ​ឆ្នាំ ២០១៧ និង​បោះឆ្នោត​ថ្នាក់ជាតិ​នៅ​ឆ្នាំ ២០១៨ ។ លោក ម៉ម សូណង់ដូ អះអាងថា ប្រសិនបើ​គណបក្ស​រប​ស់លោក មិន​បានទទួល​ការគាំទ្រ ៥០ ភាគរយ បូក ១ នៅក្នុង​ការបោះឆ្នោត​ឆ្នាំ ២០១៨ ទេនោះ រូបលោក នឹង​ដើរ​ចេញពី​បក្ស៕
 

Tag:
 នយោបាយ
  បក្ស
© រក្សាសិទ្ធិដោយ thmeythmey.com