ជាតិ
រដ្ឋសភា បើក​សម័យប្រជុំ​លើក​ទី៥ នីតិកាល​ទី៥ ពិនិត្យ និង​ពិភាក្សា​លើ​របៀបវារៈ​ចំនួន៦
20, Oct 2015 , 8:54 am        
រូបភាព
ដោយ: ថ្មីៗ
តាម​ការគ្រោងទុក រដ្ឋសភា បាន​បើក​សម័យប្រជុំ​រដ្ឋសភា​លើក​ទី៥ នីតិកាល​ទី៥ នៅ​ថ្ងៃទី២០ខែតុលា​នេះ ដោយ​នឹង​ពិនិត្យ និង​ពិភាក្សា​លើ​របៀបវារៈ​ចំនួន៦ ។ កិច្ចប្រជុំ​នេះ ដឹកនាំ​ដោយ​លោក ហេង សំរិន ប្រធានរដ្ឋសភា។


របៀបវារៈ​ចំនួន៦ ដែល​គ្រោង​ពិនិត្យ និង​ពិភាក្សា​នោះ​រួមមាន៖ 
 
១. ព្រះរាជសារ​ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​សម័យប្រជុំ​រដ្ឋសភា​លើក​ទី៥ នីតិកាល​ទី៥ ។ 
 
២. របាយការណ៍​ស្តីពី​សកម្មភាព​របស់រ​ដ្ឋ​សភា ចន្លោះ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី៤ និង​លើក​ទី៥ នីតិកាល​ទី៥ ។
 
៣. ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ស្តី ពី​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម និង​សេដ្ឋកិច្ច​រវាង​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​បេឡា​រុស។
 
៤. ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​រវាង​រដ្ឋា​ភិ​បាល​កម្ពុជា និង​រដ្ឋាភិបាល​បេឡា​រុស ស្តីពី​ការជំរុញ និង​ការការពារ​ទៅវិញទៅមក​នៃ​វិនិយោគ។ 
 
៥. ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​រវាង​រដ្ឋា​ភិ​បាល​កម្ពុជា និង​រដ្ឋាភិបាល​រុស្ស៊ី ស្តីពី​ការជំរុញ និង​ការការពារ​ទៅវិញទៅមក​នៃ​វិនិយោគ។ 
 
 ៦. ពិភាក្សា និង​អនុម័ត​សេចក្តីស្នើច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា​ទី២១ នៃ​ច្បាប់​ស្តីពី​លក្ខន្តិកៈ​សមាជិក​ព្រឹទ្ធសភា៕
 

Tag:
 រដ្ឋសភា
© រក្សាសិទ្ធិដោយ thmeythmey.com