កីឡាជាតិ
ជាតិ
ជម្រុះ World Cup៖ កម្ពុជា និង​ជប៉ុន មិនទាន់មានការស៊ុត​បាល់បញ្ចូលទី​ក្នុងតង់ទីមួយ
17, Nov 2015 , 8:02 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រុម​កីឡា​បាល់ទាត់​ជម្រើស​ជាតិ​ជប៉ុន​ដែល​សំបូរទៅ​ដោយកីឡាករ​ឆ្នើម​ៗ​លំដាប់ពិភពលោក មិន​អាចរក​គ្រាប់​បាល់​បញ្ចូលទី​លើ​កម្ពុជា​បាន​ឡើយ​នៅ​ក្នុង​តង់ទីមួយ នៃការប្រកួត​ជម្រុះ  World Cup ជើងទី២ ជុំទី២ នៅ​ពហុកីឡដ្ឋាន​ជាតិអូឡាំពិកនា​ល្ងាច​ថ្ងៃ​អង្គារនេះ។



ថ្វីត្បិត​តែ​ជប៉ុន មាន​ឱកាសគ្របដណ្តប់​មក​លើ​កម្ពុជាក៏​ដោយ ប៉ុន្តែអ្នក​ចាំទី អ៊ុំ​ សេរីរ័ត្ន រួម​ទាំង​ខ្សែការពារ ធ្វើ​ការរារាំង​បាន​យ៉ាងល្អ។ បន្ថែមពី​លើនេះ ឃួន ឡាបូរ៉ាវី និង​កែវ សុខផេង ក៏​មាន​ឱកាស​វាយ​សម្រុក​ទៅ​លើ​ក្រុម​ជប៉ុន​ផងដែរ។


ក្រុម​ជម្រើស​ជាតិកម្ពុជា៖ អ៊ុំ សេរីរ័ត្ន (អ្នកចាំទី), នេន សុធារ័ត្ន, សឿយ វិសាល, សំអឿន ពិដោរ, ឃួន ឡាបូរ៉ាវី, គួច សុគម្ភៈ, សុះ ស៊ូហាណា, ណុប តុលា, កែវ សុខផេង, ឈិន ឈឿន, ប៊ិន ធារី (ប្រធាន​ក្រុម)។

ជម្រើស​ជាតិ​ជប៉ុន៖ Nishikawa (អ្នក​ចាំទី), Wataru Endo, Nagatomo, Genki Haraguchi, Shinji Okazaki (ប្រធានក្រុម), Shinji Kagawa, Takashi Usami, Yamaguchi, Makino, Fujiharu។


Tag:
 បាល់ទាត់
  ជម្រើស​ជាតិ​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com