ពីនេះ ពីនោះ
​អ៊ី​ម៉ា​នុយ​អែល​ខា​ន្ត​៖ ជីវិត​របស់​សេរីភាព​គឺ​ស្ថិតនៅលើ​ច្បាប់​
31, Dec 2015 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ លោក អ៊ី​ម៉ា​នុយ​អែល​ខា​ន្ត (Emmanuel Kant) ត្រូវបានគេទទួលស្គាល់​ថា ជា​គ្រូបង្ហាត់​ដ៏​ល្បីល្បាញ​ម្នាក់​ខាង​ផ្នែក​តក្កវិជ្ជា និង​បរមត្ថវិជ្ជា នៅក្នុង​សាកលវិទ្យាល័យ Koningsberg ភាគខាងត្បូង​ប្រទេស​ព្រូស​។ លោក ក៏​ជា​ទស្សនវិទូ​នយោបាយ មួយរូប​ក្នុងចំណោម​ទស្សនវិទូ​នយោបាយ​ផ្សេងៗ​នៅ​ប្រទេស​អាល្លឺម៉ង​។



​ជាទូទៅ មនុស្ស​គ្រប់រូប​តែងតែ​លើកឡើងថា​ខ្លួន​មាន​សិទ្ធិ មាន​សេរីភាព គ្រប់បែបយ៉ាង ក្នុងការ​សម្រេច​ធ្វើ​អ្វីមួយ​នៅក្នុង​ជីវិត​របស់ខ្លួន​។ ប៉ុន្តែ​សម្រាប់​ទស្សនវិទូ លោក អ៊ី​ម៉ា​នុយ​អែល​ខា​ន្ត លើកឡើងថា សេរីភាព​រស់រានមានជីវិត​ទៅបាន​គឺ​អាស្រ័យ ដោយ​ឆន្ទៈ​ផ្ទាល់​របស់​ច្បាប់​។ ចំណែក​សេរីភាព​ខាង​នយោបាយ​ក៏​ដូច្នេះ​ដែរ សេរីភាព​នេះ​អាច​រស់រានមានជីវិត​ទៅបាន អាស្រ័យ​ដោយ​ច្បាប់​ទាំងឡាយ របស់​សង្គម​ដែល​បាន​តាក់តែងឡើង​។​

​ការពិត​មនុស្ស​រស់នៅ​ក្នុងសង្គម មាន​របៀប​គ្រប់គ្រង និង​ដឹកនាំ ចំណែក​ការដឹកនាំ​គឺមាន​ច្បាប់​មាន​ទម្លាប់ មាន​វិន័យ ក្នុងការ​គ្រប់គ្រង​លើ​សកម្មភាព​មនុស្ស​ក្នុងសង្គម​។ ប៉ុន្តែ​កន្លងទៅ មនុស្ស​ស្ទើរ​គ្រប់រូប​តែងតែ​អះអាងថា ខ្លួន​ពិតជា​មាន​សេរីភាព​ពេញលេញ ក្នុង​សេចក្ដីសម្រេចចិត្ត​គ្រប់បែបយ៉ាង ទៅតាម​អ្វីដែល​ខ្លួន​ចង់បាន​។ នោះ​ប្រហែលជា​គំនិត​ខុសឆ្គង​មួយ ក្នុងករណី​ដែល​ជន​ទាំងអស់នោះ មិនបាន​ដឹង​អ្វី​ទៅ​ដែល​ហៅថា​ច្បាប់​? អ្វី​ទៅ​ដែល​ហៅថា​រដ្ឋ​? អ្វី​ទៅ​ដែល​ហៅថា​សង្គម​? អ្វី​ទៅ​ដែល​ហៅថា​ប្រជាពលរដ្ឋ​? សំណួរ​ទាំងនេះ ពលរដ្ឋ​គ្រប់រូប​ត្រូវតែ​សិក្សា​ឲ្យ​បាន​ច្បាស់​។

​ប៉ុន្តែ​របស់​មួយ ដែល​មនុស្ស​ទូទៅ​ត្រូវតែ​ដឹង ចំពោះ​ខ្លួនឯង​នោះ គឺ​សេរីភាព មិនចេះ​តែមាន​គ្រប់​កាលៈទេសៈ​នោះទេ​។ ចំពោះ​ការប្រើប្រាស់​សេរីភាព មនុស្ស​គ្រប់​ត្រូវ​ដឹងថា មានច្បាប់​ជា​អ្នកគ្រប់គ្រង​។ នេះ​គឺជា​អ្វីដែល​ទស្សនវិទូ អ៊ី​ម៉ា​នុយ​អែល​ខា​ន្ត ចង់បាន​៕



© រក្សាសិទ្ធិដោយ thmeythmey.com