ជាតិ
សង្គមជាតិ
នាយករដ្ឋមន្ត្រី​ប្រកាស​សង់ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ក្បាលថ្នល់​ចំនួន ៤ បន្ថែមទៀត
05, Jan 2016 , 9:06 am        
រូបភាព
ដោយ: ថ្មីៗ
ពី​ពិធី​សម្ពោធ​ស្ពាន​អាកាស ៥ មករា (តិច​ណូ) នៅ​ព្រឹក​ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦នេះ នាយករដ្ឋមន្ត្រី​សម្តេច ហ៊ុន សែន បានប្រកាស​គម្រោង​បន្ដ​សង់ស្ពាន​អាកាស​ក្បាលថ្នល់​ចំនួន ៣ និង​ផ្លូវ​ក្រោម​ដី​មួយ​ខ្សែ​បន្ថែមទៀត ដើម្បី​កែលម្អ និង​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរ​ក្នុង​រាជធានី​ភ្នំពេញ។ បើតាមប្រ​មុខ​រដ្ឋាភិបាល គម្រោង​នេះត្រូវ​ចំណាយ​អស់​ជាង១០លាន​ដុល្លារអាមេរិក។



គម្រោង​សាង​សង់ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី ដែល​សាលា​រាជធានី​ភ្នំពេញ​ត្រៀម​ស្ថាបនា​នោះ រួមមានទី១.ស្ពាន​អាកាស​ស្រប​ពីលើ​មហាវិថី​ព្រះ​នរោត្តម​បត់​ឆ្វេង ឡើង​ភ្ជាប់​ទៅ​ស្ពាន​ព្រះមុនីវង្ស​ថ្មី។ ទី២.ស្ពាន​អាកា​សត​ភ្ជាប់​ពី​ស្ពាន​ព្រះមុនីវង្ស​ចាស់​បត់​កោង​ស្តាំ ឡើងទៅ​ចាក់អង្រែ។ ទី៣.ស្ពាន​អាកាស​ស្រប​ពីលើ​មហាវិថី​ព្រះមុនីវង្ស​បត់​ទៅ​មហាវិថី​ព្រះ នរោត្តម រួច​បត់​ស្តាំ​ឡើង​ស្ពាន​វិញ និង​ទី៤.ផ្លូវ​ក្រោម​ដី១ខ្សែ​ទៀត ចាប់ពី​តំបន់ចាក់​អង្រែ ​ឆ្ពោះទៅ​ចេញ​នៅ​មហាវិថី​ព្រះមុនីវង្ស​។ ក្នុង​គម្រោង​នេះ ស្ពាន​អាកា​សមាន​ប្រវែង​បណ្តោយ ចាប់ពី២២០ ទៅ២៤០ម៉ែត្រ ទទឹង​ចាប់ពី៥ ទៅ៧ម៉ែត្រ។ ចំណែក​ផ្លូវ​ក្រោម​ដី​មាន​បណ្តោយ៣០៦ម៉ែត្រ៕


© រក្សាសិទ្ធិដោយ thmeythmey.com