ជាតិ
សង្គមជាតិ
នគរបាល​ចរាចរ​ផាកពិន័យ​បាន​ជាង ៤០០ លាន​រៀល រយៈពេល ៦ថ្ងៃ ​
06, Jan 2016 , 10:54 pm        
រូបភាព
ភ្នំពេញ៖ រយៈពេល ៦ថ្ងៃ ​នៃ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី  កម្លាំង​នគរបាល​ចរាចរ​ផាកពិន័យ​បាន​ទឹកប្រាក់​ជាង ៤០០លាន​រៀល ពី​ការពិន័យ​យានយន្ត​ដែល​ល្មើសច្បាប់​នៅ​ទូទាំងប្រទេស។



ប្រធាន​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ លោក រុន រ័ត្ន​វាសនា បាន​ឲ្យ​ដឹងថា ក្នុង​ថ្ងៃទី៦ មករា​នេះ នគរបាល​ចរាចរ​បា​ន​ត្រួតពិនិត្យ​យានយន្ត​ចំនួន ៣៦៤៥៧គ្រឿង ដោយបាន​ផាកពិន័យ​យានយន្ត​ចំនួន ៧២០៨គ្រឿង ក្នុងនោះ​ម៉ូតូ ៤២៣២គ្រឿង​ និង​បាន​ឃាត់​ម៉ូតូ និង​រថយន្ត​ចំនួន ១៥៣គ្រឿង។

បើតាម​លោក រ៉ុ​ន រ័ត្ន​វាសនា ក្នុង​រយៈពេល៦ថ្ងៃ​នគរបាល​បាន​ត្រួតពិនិត្យ​យានយន្ត​សរុប​ជាង ១៥ម៉ឺន​ ​ក្នុង​នោះបាន​អប់រំ​អ្នកបើកបរ​ជាង២ម៉ឺន និង​ផាកពិន័យ​លើ​យានយន្ដ​ល្មើស ៤១៥៦១គ្រឿង ក្នុងនោះ​ម៉ូតូ ២២១២៤គ្រឿង។ ​ឃាត់​បាន​យានយន្ត​ទុក​ចំនួន៧៤៨គ្រឿង ក្នុងនោះ​ម៉ូតូ ៧៣៦ គ្រឿង និង​រថយន្ត ១២គ្រឿង។

ប្រធាន​នាយកដ្ឋាន​នគរ​បាលច​រាចរ​រូបនេះ បន្ថែមថា បើ​ប្រជាពលរដ្ឋ​អនុវត្ត​ច្បាប់​បានល្អ​ត្រឹមត្រូវ​នោះ មន្ត្រី​ចរាចរ​នឹងមិន​ឃាត់ ឬ​ផាកពិន័យ​អ្វី​នោះទេ លើកលែងតែ​ប្រជាពលរដ្ឋ​ទាំងនោះ​នៅតែ​ល្មើស​មិន​អនុវត្តន៍​ប៉ុណ្ណោះ៕





Tag:
 ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com