ជាតិ
សង្គមជាតិ
រូបភាព​ពិសេស​ប្រចាំឆ្នាំ២០១៥ថត​ដោយ​ក្រុមអ្នកលេង​ទូរ​សព្ទ​ដៃ
16, Jan 2016 , 3:17 pm        
រូបភាព
សៀមរាប៖ មាន​រូបភាព​ចំនួន១០០សន្លឹក ដែល​ត្រូវបាន​ជ្រើសរើស​ជា​រូបថត​ពិសេស​ប្រចាំឆ្នាំ២០១៥ ។ ​កម្ពុជាក្រុម​អ្នក​ថតរូប​ដោយ​ទូរ​សព្ទ​ដៃ (Cambodia Smartphone Photography Club)គឺ​ប្រមូលផ្តុំ​ដោយ​អ្នក​និយម​ថតរូប​ដោយ​ទូរ​សព្ទ ហើយ​ក្រុម​នេះ​បាន​បង្កើតឡើង​នៅ​ដើមឆ្នាំ២០១៥ ក្នុង​បំណង​ចែករំលែក​រូបភាព​ជាច្រើន ដែល​ពួកគេ​បាន​ថត។



បច្ចុប្បន្ននេះ សមាជិក Cambodia Smartphone Photography Club មាន​រហូតដល់​ជាង ៦ម៉ឺន​នាក់ ហើយ​ពួកគេ​ខ្លះ​ជា​ជនជាតិ ថៃ វៀតណាម​ជាដើម។ Cambodia Smartphone Photography Club បាន​បង្កើត​កម្មវិធី​ជ្រើសរើស​រូបភាព​ពិសេស​ប្រចាំឆ្នាំ ក្នុងនោះ​រាល់​សមាជិក​ទាំងអស់ ដែល​ចង់​ចូលរួម ពួកគេ​អាច​ផ្ញើ​រូប​ចូលទៅក្នុង​ក្រុម ហើយ​រូបភាព​ទាំងនោះ នឹងដាក់​ឲ្យ​បោះឆ្នោត តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ខ្លួន។ លទ្ធផល​ចុងក្រោយ នឹងត្រូវ​ប្រកាស​រាល់​បំណាច់​ឆ្នាំ ដើម្បី​លើកទឹកចិត្ត ស្នាដៃ​អ្នក​ថត។


សារព័ត៌មានថ្មីៗ សុំ​បង្ហាញ​រូបភាព​ចំនួន ១០សន្លឹក ក្នុងចំណោម១០០រូបភាព ដែល​បានឈ្នះ​កាលពី​ឆ្នាំ២០១៥កន្លង ហើយ​យើង​នឹង​ជ្រើសរើសពិសេសៗ ដើម្បី​បង្ហាញ​នាពេលក្រោយៗទៀត។
សូម​អញ្ជើញ​ទស្សនា













Tag:
 កម្ពុជាក្រុមអ្នកថតរូបដោយទូរសព្ទដៃ
© រក្សាសិទ្ធិដោយ thmeythmey.com