ជាតិ
សេដ្ឋកិច្ច
លោក ស៊ុន ចាន់ថុល អំពាវនាវ​មិន​ឲ្យ​យក​អង្ករ​បរទេស​បន្លំ​ជា​អង្ករ​ខ្មែរ​ដើម្បី​នាំចេញ​
27, Jan 2016 , 10:25 am        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បាន​អំពាវនាវ​ដល់​ក្រុមហ៊ុននាំចេញ​អង្ករ កុំ​ឲ្យ​យក​អង្ករ​បរទេស​មក​លាយ​ជាមួយ​អង្ករ​ខ្មែ រួច​សុំ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​នៅ​កម្ពុជា ដើម្បី​នាំចេញ​ទៅ​ក្រៅប្រទេស ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការនាំចេញ​អង្ករ​របស់​កម្ពុជា​ទាំងមូល​ក្នុង​ទីផ្សារ​អន្តរជាតិ​។ លោក បញ្ជាក់ថា សហភាព​អឺរ៉ុប​បានផ្តល់ EBA ដល់​កម្ពុជា ដែល​អនុញ្ញាត​ឲ្យ​កម្ពុជា​នាំចូល​អង្ករ និង​ទំនិញ​ផ្សេងទៀត​ដែលមាន​ប្រភពដើម​នៅ​កម្ពុជា ដោយ​មិនបាច់​បង់ពន្ធ និង​មិន​កំណត់​កូតា​នោះទេ​។ តែ​គេ​នឹង​ដក EBA វិញ បើ​មាន​ក្រុមហ៊ុន​នាំ​អង្ករ​ក្លែងក្លាយ​ចូល​សហភាព​អឺរ៉ុប​នោះ​។

​សូម​អញ្ជើញ​ស្តាប់​ប្រសាសន៍​របស់លោក​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុង​ពិធី​បិទ​វេទិកា​ស្រូវ​អង្ករ​លើក​ទី​៥ កាលពី​ថ្ងៃទី​២៦​ខែមករា​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញដូចតទៅ​៖    




 
 
        

Tag:
 សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com