ពីនេះ ពីនោះ
គ្រាប់​របស់​រុក្ខជាតិ បាយតំណើប​, បន្លា​ស្អិត​, សំ​ប៉ុយ​, ឬ​សណ្ដែក​កំ​ប៉ើយ ជា​ថ្នាំ​សំរួលការ​សំរាលកូន​
11, Feb 2016 , 8:38 am        
រូបភាព
ដោយ: ថ្មីៗ
​សណ្ឋាន​នៃ​រុក្ខជាតិ​នេះ​៖ គឺជា​ប្រភេទ​វល្លិ​ធំ​ម្យ៉ាង ដែលមាន​មែក​រឹង ដុះ​ក្នុង​ព្រៃស្រោង​នៃ​អាស៊ី​ផ្នែក​ក្ដៅ​។



​អត្ថប្រយោជន៍​៖ រុក្ខជាតិ​ប្រភេទ​នេះ​ប្រជាជន​ទូទៅ​អាច​យក ស្លឹក​ខ្ចី​មក​ធ្វើជា​បន្លែ ឬ​របោយ​ញាំ​បាន​។ សំបក​អាច​ស្ងោរ​ជ្រលក់​សំណាញ់​។ ចំណែក​ផ្លែ​សំរាប់​លាង​សក់ ហើយ​គេ​អាច​ប្រើ​ជា​ថ្នាំ​សម្រាប់​ព្យាបាល​ប្រភេទ​ជំងឺ​មួយចំនួន​ដូចជា បូស ស្រែង ឃ្លង់​។ មិនតែប៉ុណ្ណោះ ផ្លែ​គឺជា​គ្រឿងផ្សំ​ថ្នាំ​សំរាប់​ព្យាបាល​ជំងឺ​តំរង​ទឹកនោម និង​ប្លោកនោម ព្រមទាំង​គេ​អាច​យក​ទឹក​ត្រាំ​ផ្លែ​របស់​រុក្ខជាតិ​នេះ​មក​ផឹក ដើម្បី​ធ្វើ​ឲ្យ​ទន់​លាមក ។ សាច់​នៃ​គ្រាប់​របស់​វា ពេល​ប្រ​ឡះ​គ្រាប់​ចោល ជា​ឱសថ​ធ្វើ​ឲ្យ​នោម​ច្រើន និង​ធ្វើ​ឲ្យ​ក្អួត​។ ហើយ​សម្រាប់​គ្រាប់​របស់​វា​ទៀតសោត​គឺជា​ថ្នាំ ដែល​គេ​ប្រើ​សំរាប់​សំរួលការ​សំរាលកូន​។​

[​ដកស្រង់​ពី​សៀវភៅ​៖ វចនានុក្រម​ការប្រើប្រាស់​រុក្ខជាតិ​ក្នុងប្រទេស​កម្ពុជា​]


© រក្សាសិទ្ធិដោយ thmeythmey.com