ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច​ថា រដ្ឋាភិបាល​អេ​ឡិច​ត្រូ​និ​ច ធ្វើ​ឲ្យ​អ្នកវិភាគ​ខ្លះ​អស់​ការងារ​ធ្វើ និង​គ្មានអ្វី​លេង​ជាមួយ​ខ្លួន​
11, Feb 2016 , 2:21 pm        
រូបភាព
ដោយ: ថ្មីៗ
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុក​អ្នកវិភាគ​មួយចំនួនថា​ ជា​អ្នក​ចូលចិត្ត​រក​ចំណុចខ្សោយ​របស់​រដ្ឋាភិបាល​ទុកជា​មុខរបរ​ខ្លួន​សម្រាប់​រិះគន់​។ ប្រតិកម្ម​របស់​ប្រមុខ​រដ្ឋាភិបាល​នេះ ឆ្លើយតប​នឹង​អ្នកវិភាគ​មួយចំនួន ដែល​រិះគន់​គណៈរដ្ឋមន្ត្រី​លោក​ថា ជា​គណៈរដ្ឋមន្ត្រី ហ្វ៊េ​ស​ប៊ុ​ក ដែល​ឲ្យ​មន្ត្រី​តាមដាន​ហ្វេ​ស​ប៊ុ​ក ភ្លេច​ពី​ប្រព័ន្ធ​នៃ​ការដឹកនាំ​រដ្ឋ​តាមបែប​រដ្ឋបាល​។ សម្តេច ហ៊ុន សែន បាន​ចំអក​ថា អ្នកវិភាគ​ទាំងនោះ អស់​ការងារ​ធ្វើ រក​ចំណុចខ្សោយ​របស់លោក​មិនបាន ពីព្រោះ​លោក​បាន​បង្កើត​រដ្ឋាភិបាល​អេ​ឡិច​ត្រ​និ​ច ឲ្យ​មន្ត្រី​តាមដាន និង​ដោះស្រាយ​បញ្ហា​របស់​ពលរដ្ឋ​បាន​លឿន​។ « អស់លោក​ចង់​ចិញ្ចឹម​ចំណុច​ខ្សោយ​របស់​ហ៊ុន សែន​។ ដូច្នេះ​ប្រហែល​អស់លោក គ្មានអ្វី​លេង​តទៅ​»​។ មានប្រសាសន៍​ដូច្នេះហើយ ក៏បន្ត​ថ្លែង​បែប​ឌឺដង​ដល់​អ្នកវិភាគ​ដែល​រិះគន់​លោក​ថា ជា​មហា​សាស្ត្រាចារ្យ​សម្រាប់​បង្រៀន​នាយករដ្ឋមន្ត្រី ឬ​រដ្ឋមន្ត្រី ដែល​គួរ​បង្កើត​សាលា​សម្រាប់​បង្រៀន​សម្តេច និង​រដ្ឋមន្ត្រី​។ ក្នុង​ពិធី​សម្ពោធ​សកលវិទ្យា​ល័យ​ខេត្ត​ត្បូងឃ្មុំ​នៅថ្ងៃនេះ ប្រមុខ​បក្ស​កាន់អំណាច​បានបញ្ជាក់​យ៉ាងនេះ​ថា​៖ « ខ្ញុំ​ធ្វើជា​នាយករដ្ឋមន្ត្រី ជាង ៣០ ឆ្នាំ​ហើយ តាំងពី​អ្នក​ទាំងនោះ នៅ​ដើរ​ស្រាត​​។ និយាយ​នេះ​មិនមែន​​ខ្ញុំ​មើលងាយ​ក្មេង​ទេ​»​។​



​ស្តាប់​ប្រសាសន៍​របស់​សម្តេច ហ៊ុន សែន​ ខាងក្រោម​៖





Tag:
 ហ៊ុន សែន​
  អ្នកវិភាគ
© រក្សាសិទ្ធិដោយ thmeythmey.com