ពីនេះ ពីនោះ
វិធី​បំបាត់​ស្នាម​ជ្រាវ​ជ្រួញ​លើ​ខោអាវ​ដោយ​មិនបាច់​ប្រើ​ឆ្នាំងអ៊ុត​
11, Mar 2016 , 10:55 am        
រូបភាព
ដោយ: ថ្មីៗ
 
​ជាការ​ពិត​ការ​អ៊ុតខោអាវ គឺ​ចាំបាច់​ត្រូវ​ចំណាយពេល​និង​ការ​ផ្ចិតផ្ចង់​ក្នុងការ​ធ្វើ​វា ហើយ​គ្មាន​អ្នកណាម្នាក់​ចង់​ធ្វើ​វា​នោះទេ បើសិនជា​អាច​។ តែ​អ្នកមាន​ធ្លាប់​ដឹង​ទេ​ថា អ្នក​ក៏​អាចធ្វើ​ឲ្យ​ខោអាវ​របស់​អ្នក​ត្រង់​បាន ដោយ​មិនចាំបាច់​ប្រើ​ឆ្នាំងអ៊ុត​បានដែរ​?

 
​គឺថា​អ្នក​គ្រាន់​តែមាន​ប្រដាប់​បាញ់​ទឹក​មួយ​ដប ហើយ​បាញ់​វា​ដោយ​ខ្លួនឯង នោះ​អ្នក​ក៏​អាចនឹងទទួល​បាន​ខោអាវ​ត្រង់​មាន​ភ្លី​បានដែរ​។​
 
​ដូច្នេះ​អ្នក​មិនចាំបាច់​ចំណាយពេល​ដ៏​មានតម្លៃ និង​ភ្លើង​ក្នុងការ​អ៊ុត​សំលៀកបំពាក់​នៅក្នុងពេល ព្រឹក​ទៀត​នោះទេ​។ ខាងក្រោម​នេះ គឺ​រូបមន្ត​ក្នុងការ​បង្កើត​ទឹក​សម្រាប់​បាញ់​ខោអាវ​ឲ្យ​ត្រង់ ដោយ​មិនចាំបាច់​ត្រូវ​ប្រើ​ឆ្នាំងអ៊ុត ក្នុង​រយៈពេល​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​។​
 
​គ្រឿងផ្សំ​ដែល​ត្រូវការ​៖
•    ទឹក ៤០០​មី​លី​លីត្រ​
•    ទឹកខ្មេះ​ប្រភេទ​អាល់កុល ( alcohol vinegar) ១​ស្លាបព្រា​បាយ​
•    ទឹក​បន្ទន់​ខោអាវ ១​ស្លាបព្រា​បាយ​
•    ដប​សម្រាប់​ដាក់​ទឹក​បាញ់​
 
​វិធី​ក្នុង​ការរៀបចំ​៖
១.​លាយ​បញ្ចូល​នូវ​គ្រឿងផ្សំ​ទាំង​៣​មុខ​នេះ​
២.​ដាក់​វា​ចូលទៅក្នុង​ដប​បាញ់​
៣.​ក្រឡុក​វា​ឲ្យ​សព្វ​ល្អ មុននឹង​ប្រើ​
 
​វិធី​ក្នុង​ការប្រើ​៖
-    យក​វា​មក​បាញ់​ត្រង់​កន្លែង​ដែលមាន​ស្នាម​ជ្រួញ​ខ្លាំង​
-    យក​ម្រាមដៃ​បោសៗ​វា​ឲ្យ​ត្រង់​
-    ទុកចោល​ឲ្យ​វា​ស្ងួត​ដោយ​ខ្លួនឯង នោះ​អ្នកនឹង​បាន​សំលៀកបំពាក់​ត្រង់​ស្អាត និង​ឆាប់រហ័ស​ដោយ​ថែមទាំង​មិនបាច់​ប្រើ​កម្លាំង និង​ភ្លើង​ក្នុងការ​អ៊ុតខោអាវ​ទៀត​នោះឡើយ​៕
 
  ​ត្រួតពិនិត្យ​ដោយ www.health.com.kh​

Tag:
 ប្លែក
© រក្សាសិទ្ធិដោយ thmeythmey.com