អន្តរជាតិ
ចិន រឹតបន្តឹង​បទបញ្ជា​ដើម្បី​កម្ចាត់​ប្រឆាំង​អំពើពុករលួយ​ឲ្យ​កាន់តែខ្លាំង​
23, Mar 2016 , 9:39 pm        
រូបភាព
ដោយ:
​ឆ្លើយតប​នឹង​ការព្យាយាម​របស់​បក្ស​កុម្មុយនីស្ត​ចិន​ក្នុងការ​រឹតបន្តឹង​លើ​បញ្ញត្តិ​អំពើពុករលួយ ការប្រឆាំង​អំពើពុករលួយ ត្រូវបាន​សាធារណជន​ចិន​ស្វាគមន៍​។ ហើយ​គោលនយោបាយ​នេះ ក៏​នឹងត្រូវ​បន្ត​អនុវត្ត​នៅក្នុង​ឆ្នាំ​២០១៦​នេះ​ទៀត​ផងដែរ​។​



​គិត​ចាប់ពី​គណៈកម្មាធិការ​មជ្ឈិម​នៃ​បក្ស​កុម្មុយនីស្ត​ចិន បាន​ពិនិត្យ​លើ​បទបញ្ជា​នៃ​ការដាក់ទោស​កាលពី​ខែតុលា​កន្លងទៅ សាធារណៈជន​ទូទៅ បាន​ផ្តោត​ការចាប់អារម្មណ៍ និង​ថែមទាំង​ផ្តល់​តម្លៃ​ដល់ សកម្មភាព​នៃ​ការប្រឆាំង​អំពើពុករលួយ​ផងដែរ​។​

«​អំណាច គួរតែ​ត្រូវបាន​អនុវត្ត​នៅក្នុង​រង្វង់​នៃ​បទបញ្ជា​នៃ​ច្បាប់​»​។ នេះ​គឺជា​ការអះអាង​របស់​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង ក្នុង​កិច្ចប្រជុំ​កំពូល​នៃ​អង្គការ​ប្រឆាំង​អំពើពុករលួយ​របស់​ប​ក្ស​កុម្មុយនីស្ត ចិន​។​
​ការលើកឡើង​របស់លោក ស៊ី បាន​ក្លាយជា​ក្តី​រំពឹង​របស់​ប្រជាជន និង បានបង្ហាញ​ពី​ការប្តេជ្ញាចិត្ត យ៉ាង​មុតមាំ នៃ​មេដឹកនាំ​ចិន​ក្នុង​ការកសាង​អភិបាលកិច្ច​មួយ​ដ៏​ស្អាតស្អំ​តាមរយៈ​ការស្វែងរក​នូវ​ឬ​សគល់​នៃ​អំពើពុករលួយ​តាមរយៈ​បទបញ្ជា​ជា​ប្រព័ន្ធ​ដ៏​មាន​ប្រសិទ្ធភាព​។​

​កន្លងមក​ដើម្បី​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​នៅ​ចុងឆ្នាំ​២០១២ គណៈកម្មាធិការ​មជ្ឈិម​នៃ​បក្ស​កុម្មុយនីស្ត​ចិន បានបង្ហាញ​នូវ​គោលការណ៍​ប្រាំបី​ចំណុច​នៃ​ការិយាធិបតេយ្យ និង ផែនការ​គោល​ដើម្បី​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​។ គោលការណ៍​នោះ ក៏បាន​ស្នើ​ឲ្យ​មន្ត្រី​កាត់បន្ថយ​រៀបចំ​ពិធី​អធិកអធម និង​របៀប​ធ្វើការ​ស្មុគស្មាញ​។

​នៅក្នុង​គោលការណ៍​ចង្អុលបង្ហាញ​នោះដែរ តម្រូវការ​ដ៏​ចាំបាច់​ក្នុង​ការធ្វើ​សេវាសាធារណៈ​កាន់តែ​ល្អ ប្រសើរ​នោះ​គឺ តាមរយៈ​ការបង្ហាញ​ពី​ភាពស្មោះត្រង់​ក្នុងការ​បំពេញការងារ​របស់​បក្ស​។​

​ស្រប​ជាមួយនឹង​ការ​រឹតបន្តឹង​លើ​ការអនុវត្ត​បញ្ជា​របស់​មន្ត្រី គោលការណ៍​ចង្អុលបង្ហាញ​នោះ ក៏បាន​ផ្ញើ​សារ​ម៉ឺងម៉ាត់​ទៅកាន់​សមាជិក​ប​ក្ស​របស់ខ្លួន​។ ជាក់ស្តែង​នោះ ឥរិយាបថ​ដែល​មិន​សមរម្យ​របស់​មន្ត្រី ក៏ បាន​ធា្ល​ក់​ចុះ​ក្រោយពី​ការដាក់​បញ្ញត្តិ​នេះ​ផងដែរ​។

​ផ្អែក​តាម​ការអនុវត្ត​នូវ​គោលការណ៍​ប្រឆាំង​អំពើពុករលួយ​នេះ គណៈកម្មាធិការ​មជ្ឈិម​របស់​បក្ស​កុម្មុយនីស្ត​ចិន បាន​កែប្រែ​នូវ​ស្តង់ដា បទដ្ឋាន និង​បញ្ជា​ជាច្រើន​សម្រាប់​បក្ស​នៅ​ឆ្នាំ​២០១៥ ដែល​ក្នុងនោះ​រាប់បញ្ចូល​ទាំង​សមិទ្ធផល និង​គំនិត​ច្នៃប្រឌិត​ផងដែរ​។​

​នៅ​ឆ្នាំ​២០១៦​នេះ ចិន​នឹង​បន្ត​បង្កើន​ការប្រឹងប្រែង​ក្នុងការ​ព្រាង​បទបញ្ញត្តិ​ប្រឆាំង​អំពើពុករលួយ​។ ហើយ​ការ ព​ង្រឹ​ក​បទបញ្ញត្តិ​ក្នុង​បក្ស​ដែល​រួមមាន​ការបង្កើត​យន្តកា​រ​ដើម្បី​គ្រប់គ្រង​ស្ថាប័ន និង​មន្ត្រី​បម្រើ​សាធារណៈ និង​បង្កើត​នូវ​គណនេយ្យភាព​។​បន្ថែម​ពីនេះ ការបំពាន​បទបញ្ញត្តិ​ដែល​ធ្ងន់ធ្ងរ នឹង​បង្ហាញ​ជា​សាធារណៈ​។ ខណៈ​ចិន​បន្ត​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ លោក​ប្រធានាធិបតី ស៊ី ធ្លាប់បាន បញ្ជាក់ថា «​ប្រជាជន មិន​ហ៊ាន មិនមាន​លទ្ធភាព និង​អាច​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​ងាយស្រួល​នោះទេ​»៕


Tag:
 ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com