ជាតិ
​អតីត​សិស្ស​វិទ្យាល័យ​ព្រះមុនីវង្ស បង្កើត​កម្មវិធី «​សង្ក្រាន្ត​ភូមិ​យើង​» នៅ​ថ្ងៃទី​១០ ខែមេសា​
08, Apr 2016 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
​អតីត​សិស្ស​វិទ្យាល័យ​ព្រះមុនីវង្ស​នៅ​ក្រុង​បាត់ដំបង​មួយក្រុម បាន​ផ្តើមគំនិត​រៀបចំ​កម្មវិធី​ដែលមាន​ឈ្មោះថា «​សង្ក្រាន្ត​ភូមិ​យើង​» ដែល​នឹង​ប្រព្រឹត្តទៅ​នៅក្នុង​វិទ្យាល័យ​របស់​ពួកគេ នៅ​ថ្ងៃទី​១០ មេសា​ខាងមុខនេះ​។ គំនិត​ផ្តូ​ច​ផ្តើម​នៃ​ការរៀបចំ​កម្មវិធី​នេះ​ឡើង ក្នុង​គោលបំណង​ផ្សព្វផ្សាយ អប់រំ និង​លើកកម្ពស់​តម្លៃ​នៃ​វប្បធម៌ ប្រពៃណី រួមទាំង​រៃអង្គាស​ថវិកា និង​សម្ភារ​សិក្សា​ជួយ​ដល់​ក្មេងៗ​ផងដែរ​។​



​និស្សិត​មហាវិទ្យាល័យ​ឆ្នាំ​ទី​៣ ស៊ូ សិទ្ធិ​សត្យា ដែលជា​អតីត​សិស្ស​វិទ្យាល័យ​ព្រះមុនីវង្ស​នៅ​ក្រុង​បាត់ដំបង​ម្នាក់ ក្នុងចំណោម​សមាជិក​៥០​នាក់​ដែល​រៀបចំ​កម្មវិធី​នេះ បានបញ្ជាក់​ពី​គំនិត​ផ្តួចផ្តើម​នេះ​ថា កម្មវិធី​«​សង្ក្រាន្ត​ភូមិ​យើង​» គឺ​រៀបចំឡើង​ដើម្បី​កៀរគរ​យុ​វន​ជន​ឲ្យ​មាន​ស្មារតី រួម​សាមគ្គី​គ្នា បង្កើន​មិត្តភាព​រវាង​ក្រុម​យុ​ជន និង​យុវជន ហើយ​ជំរុញ​ឲ្យ​ពូកគេ​យកចិត្តទុកដាក់​និង​លើ​កម្ពស់​នូវ​វប្បធម៌ ប្រពៃណី​ខ្មែរ​ឲ្យ​កាន់តែច្រើន តាមរយៈ​ការលេង​ល្បែង​ប្រជាប្រិយ​ខ្មែរ​។​

​អ្នករៀបចំ​កម្មវិធី ស៊ូ សិទ្ធិ​សត្យា បាន​បន្ថែមទៀតថា ការរៀបចំ​កម្មវិធី​នេះ​ឡើង​ក៏​ក្នុង​គោលបំណង​រៃអង្គាស​ថវិកា និង​សម្ភារ​សិក្សា ដើម្បី​ជួយ​សង់​បណ្ណាល័យ​មួយ​ឲ្យ​សាលាបឋមសិក្សា​ជ្រោយ​ស្នា នៅ​ស្រុក​ប​វិល ខេត្តបាត់ដំបង ដែល​កំពុង​ខ្វះ​សៀវភៅ និង​សម្ភារ​សិក្សា​។​

​កម្ម​វី​ធី​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​ពេញ​មួយថ្ងៃ នៅ​ថ្ងៃទី​១០ មេសា នៅ​វិទ្យាល័យ​ព្រះមុនីវង្ស​នៅ​ក្រុង​បាត់ដំបង​នេះ នឹងមាន​ការប្រគំ​តន្ត្រី លេងល្បែង​ប្រពៃណី​ខ្មែរ និង​ការ​រាំំ​កម្សាន្ត ដោយ​បញ្ចៀស​នូវ​ការលេង​ប៉ាត​ម្សៅ និង​គប់​ទឹក​ដាក់គ្នា ដែល​មិនមែនជា​វប្បធម៌​មួយ​ល្អ​ឡើយ​៕


Tag:
 សង្ក្រាន្ត​ភូមិ​យើង
© រក្សាសិទ្ធិដោយ thmeythmey.com