ជាតិ
IFAD ផ្តល់​ថវិកា ៣៦ លាន​ដុល្លារ គាំទ្រ​ការប្រកួតប្រជែង​នៃ​ផលិតផល​ខ្មែរ
21, Apr 2016 , 1:34 pm        
រូបភាព
ដោយ:
អង្គការ​មូលនិធិ​អន្តរជាតិ សម្រាប់​ការអភិវឌ្ឍ​វិស័យ​កសិកម្ម (IFAD) ផ្តល់​ថវិកា​ចំនួន ៣៦ លាន​ដុល្លារ​អាមេរិក សម្រាប់​គាំទ្រ​ដល់​អាជីវកម្ម​លើ​ផលិតផល​ខ្មែរ​មួយចំនួន ដើម្បី​ទទួលបាន​និរន្តរភាព​ប្រកួតប្រជែង និង​ស្វ័យ​គាំទ្រ​។​



​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួងពាណិជ្ជកម្ម​ឲ្យ​ដឹងថា គម្រោង​ថ្មី​របស់ IFAD នេះ​មាន​ឈ្មោះថា​«Accelerating Inclusive Markets for Smallholders (AIMS)» ដែល​នឹងត្រូវ​អនុវត្ត​ដោយ​ក្រសួងពាណិជ្ជកម្ម​ចាប់ពី​ឆ្នាំ ២០១៧ តទៅ​។ គម្រោង​នេះ ប្រើប្រាស់​យន្តការ​ចំនួន ២ គឺ​ទី​១៖​ផ្ដល់​ថវិកាបដិភាគ​ទៅ​ឲ្យ​អាជីវករ​ខ្នាតតូច ដែលមាន​នៅក្នុង​កន្សោម​អាទិភាព ដើម្បី​ពង្រឹង​ផលិតកម្ម​និង​ជ្រៀតចូល​ទីផ្សារ​។ និង​ទី​២៖​សហការ​ជាមួយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ ដើម្បី​ផ្ដល់​កញ្ចប់​ហិរញ្ញប្បទាន ដែល​អាច​ទទួលយកបាន​ដល់​អាជីវករ​ខ្នាត​មធ្យម ដើម្បី​ធានាបាន​ការប្រកួតប្រជែង និង​ស្វ័យ​គាំទ្រ​។​

​ប៉ុន្តែ​អត្ថបទ​ដែល​បង្ហោះ​ក្នុង​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួង​នេះ មិនបាន​បញ្ជាក់​ពី​ឈ្មោះ​ផលិតផល ដែល​ស្ថិតក្នុង​គម្រោង​គាំទ្រ​ពី IFAD ឡើយ​។​

Tag:
 IFAD
© រក្សាសិទ្ធិដោយ thmeythmey.com