ពីនេះ ពីនោះ
ហេតុអ្វី ទឹកជា​អ្នកបង្កើត​ជីវិត និង​វត្ថុ​នានា​?
08, May 2016 , 2:35 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ទស្សនវិទូ​ជនជាតិ​ក្រិច លោក តា​លែស បាន​អះអាងថា ទឹក គឺជា​ល្អង​រូបធាតុ​សម្រាប់​បង្កើត​វត្ថុ​នានា​។ លើសពីនេះ ទឹក​មាន​តួនាទី​សំខាន់​នៅក្នុង​ធម្មជាតិ និង​ក្នុង​ជីវិត​មនុស្ស​ផងដែរ​។



លោក​អះអាង​ទៀតថា អាហារ និង​ភាវៈរស់ សុទ្ធសឹង​មាន​ជាតិ​សើម ហើយ​គ្រាប់ពូជ​រុក្ខជាតិ​ទាំងអស់ គឺ​តែងតែមាន​ជាតិ​សើម​។ លោក​ថា ទឹក គឺជា​ប្រភព​នៃ​អង្គធាតុ​សើម និង​ជា​រូបធាតុ​ដែល​ធ្វើ​ចលនា​ជានិច្ច​៕  

ប្រភព​៖ «​ប្រវត្តិ​ទស្សនវិជ្ជា​ប​ស្ចឹ​ម​ប្រទេស​» រៀបរៀង​ដោយ បណ្ឌិត ឆ​យ យី​ហ៊ាង 
 


Tag:
 ​តា​លែស
© រក្សាសិទ្ធិដោយ thmeythmey.com