ពីនេះ ពីនោះ
ពាក្យ «​តក្កវិជ្ជា​» មានន័យ​ដូចម្ដេច​?
19, May 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត់ បានកំណត់​អត្ថន័យ​នៃ​ពាក្យ «​តក្កវិជ្ជា​»​ដូចខាងក្រោម​៖



​ពាក្យ​«​តក្កវិជ្ជា​» មាន​ថ្នាក់​ពាក្យ​ជា នាម មានន័យថា ជា​វិជ្ជា​ត្រិះរិះ គឺ​ចំណេះ​ខាង​ពិចារណា​រិះរក​ហេតុផល​ដែល​ប្លែក​ឲ្យ​ឃើញ​ប្រាកដ​ដោយ​គំនិត​ខ្លួនឯង​, វិជ្ជា​សម្រាប់​ត្រិះរិះ​រាវរក​ខាង​របៀប​បែបបទ​ក្នុងការ​និយាយស្ដី ឬ​ក្នុង​កិច្ចការ​ផ្សេងៗ​ឲ្យ​បាន​ត្រឹមត្រូវ​សមរម្យ​ទៅតាម​លក្ខណៈ​នៃ​ហេតុផល​...​។ ឧទាហរណ៍ មនុស្ស​គ្មាន​តក្កវិជ្ជា និយាយ​ចាប​ចុង​ប្រ​យុង​ដើម​ស្ដាប់​មិនបាន​៕

​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]


Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com