អន្តរជាតិ
ថ្នាក់ដឹកនាំ​ធនាគារ​មួយ​នៅ​ចិន​វាយ​កំប៉េះគូថ​បុគ្គលិក​ដែល​មិនសូវ​សកម្ម​ការងារ​
25, Jun 2016 , 6:59 pm        
រូបភាព
ដោយ: ធីតា
​ដោយសារតែ​មិនបាន​សម្រេច​ទៅតាម​ផែនការ​របស់ខ្លួន បុគ្គលិក​ធនាគារ​មួយ​នៅក្នុង​ប្រទេស​ចិន បាន​រង​ទណ្ឌកម្ម​នៅ​ចំពោះមុខ​មិត្ត​រួម​ការងារ​របស់ខ្លួន​។ នេះ​បើ​យោងតាម​ឃ្លី​ប​វីដេអូ​មួយ​ដែល​ផ្សព្វផ្សាយ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​សារព័ត៌មាន​រដ្ឋ​ចិន People’s Daily​។​



​វីដេអូ​បានបង្ហាញ​ឲ្យ​ឃើញថា អ្នកគ្រប់គ្រង​ម្នា​ក់នៅ​ធនាគារ Changzhi Zhangze Rural Commercial Bank ដែល​ស្ថិតនៅ​ក្រុង Changzhi ខេត្ត Shanxi ប្រទេស​ចិន បាន​យក​ដំបង​ដើរ​វាយ​គូថ​បុគ្គលិក​របស់ខ្លួន​ចំនួន​៨​នាក់​នៅលើ​វេទិកា​មួយ ដែលមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ និង​បុគ្គលិក​ដទៃទៀត​។​

​ទណ្ឌកម្ម​ត្រូវបាន​សម្រេច​ឡើង​បន្ទាប់ពី​បុគ្គលិក​ទាំងនោះ មិន​សម្រេច​តាម​ផែនការ​របស់​ធនាគារ បើទោះបីជា​ពួកគេ​ប្រឹង​លើកយក​ហេតុផល​ផ្សេងៗ​មក​អះអាង​ក៏ដោយ​។ ទង្វើ​បែបនេះ មិនមាន​ការគាំទ្រ​នោះឡើយ​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន ហើយ​បាន​តម្រូវ​ឲ្យ​ថ្នាក់ដឹកនាំ​ធនាគារ​ធ្វើការ​សុំទោស​ជា​សាធារណៈ​។​

​វីដេអូ​ថត​ដោយ​បុគ្គលិក​ម្នាក់ ហើយ​បើតាម People’s Daily ថ្នាក់ដឹកនាំ​ធនាគារ​ដែល​ផ្តើមគំនិត​ពិន័យ​បែបនេះ ត្រូវបាន​ព្យួរ​ពី​ការងារ​ហើយ​៕




Tag:
 ប្លែកៗ
© រក្សាសិទ្ធិដោយ thmeythmey.com