កីឡាអន្តរជាតិ
អន្តរជាតិ
ស៊ី​លី​លើក​ពាន Copa America ពីរ​ឆ្នាំ​ជាប់​គ្នា ដោយ​បំបាក់​អា​ហ្ស​ង់​ទីន​ម្តងទៀត​
27, Jun 2016 , 10:24 am        
រូបភាព
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ ស៊ី​លី បាន​លើក​ពាន Copa America 2016 បន្ទាប់ពី​យកឈ្នះ​អា​ហ្ស​ង់​ទីន​ដោយ​បាល់​ប៉េ​ណាំង​ទី ៤-២ ក្រោយ​បញ្ចប់​ការប្រកួត​១២០​នាទី​។​

 
​ស៊ី​លី​បាន​បំបាក់​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង​ទីន​ម្តង​រួចមកហើយ​ក្នុង​ពានរង្វាន់​នេះ​កាលពី​ឆ្នាំមុន​។​
 
​អា​ហ្ស​ង់​ទីន​ដែល​ឡើងទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ​ទាំងពីរ​ឆ្នាំជាប់គ្នា បាន​ខកខាន​ឈ្នះ​ពានរង្វាន់​នេះ​អស់​រយៈពេល​២៣​ឆ្នាំ​មកហើយ តាំងពី​ឆ្នាំ​១៩៩៣​មក​៕
 
 

Tag:
 Copa America
© រក្សាសិទ្ធិដោយ thmeythmey.com