ព័ត៍មានសុខភាព
សុខភាព៖ ស្ពៃក្តោប ល្អ​ចំពោះ​សុខភាព​ខួរក្បាល​
06, Jul 2016 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ស្ពៃក្តោប គឺជា​បន្លែ​ដ៏​មាន​ប្រជាប្រិយ​មួយ​ប្រភេទ សម្រាប់​ប្រជាជន​ខ្មែរ​យើង ក្នុងការ​ធ្វើជា​ម្ហូប​ទទួលទាន​។ ក្រៅពី​ផ្តល់​រសជាតិ​ឆ្ងាញ់​ហើយ វា​ក៏​ត្រូវបាន​គេ​ទៀតថា មាន​ផល​ល្អ​ច្រើន ចំពោះ​សុខភាព ប៉ុន្តែ មិនមាន​មនុស្ស​ច្រើន​ឡើយ ដែល​ដឹងថា វា​ជា​ចំណី​របស់​ខួរក្បាល​ដ៏​អស្ចារ្យ​។​


 
​វត្តមាន​របស់​វីតាមីន K និង​សារធាតុ Anthocyanins ក្នុង​ស្ពៃក្តោប អាច​ផ្តល់នូវ​ថាមពល​កាន់តែខ្លាំង ដល់​មុខងារ​ផ្លូវចិត្ត និង​ផ្ចង់អារម្មណ៍​របស់​មនុស្ស​។ សារធាតុ​ទាំងនេះ ត្រូវបាន​រកឃើញ​ដំបូង​គេ នៅក្នុង​ស្ពៃក្តោប​ពណ៌​ស្វាយ​។ វីតាមីន K មាន​សារៈសំខាន់ ក្នុង​ការផលិត​សារធាតុ Sphingolipid ដែលជា​ស្រោម​សរសៃប្រសាទ​តែម្តង​។ ដូច្នេះហើយ ការ​ញ៉ាំ​វីតាមីន K ច្រើន​អាចជួយ​ពង្រឹង ដល់​ការការពារ​សរសៃប្រសាទ​ពី​ការខូចខាត ជាពិសេស ជំងឺ​ភ្លេចភ្លាំង​ពេល​ចាស់ជរា​តែម្តង​។​
 
​ក្រៅពីនេះ សារធាតុ Anthocyanins ក្នុង​ស្ពៃក្តោប គឺជា​របស់​ដែល​ទើបតែ​រកឃើញ​ថ្មី ប៉ុន្តែ ត្រូវបាន​គេ​ចាត់ទុកថា ជា​ប្រភព​នៃ​អង់​ទី​អុកស៊ីដ​ង់​ខ្លាំងក្លា ជាង​វីតាមីន C ទៅទៀត​។ យ៉ាងណាមិញ ស្ពៃក្តោប​ពណ៌​ស្វាយ គឺមាន​សារធាតុ​នេះ​ច្រើនជាង​ស្ពៃក្តោប​ធម្មតា​។ បើសិនជា​អ្នក​ចង់​ពង្រឹងសមត្ថភាព​ប្រព័ន្ធ​សរសៃប្រសាទ កាត់បន្ថយ​ការកើត​ជំងឺមហារីក និង​បង្កើន​មុខងារ​ខួរក្បាល​នោះ វា​គួរតែ​ដល់ពេល​ញ៉ាំ​ស្បៃ​ក្តោ​ឲ្យ​បាន​ច្រើន​ហើយ​៕
 
 ​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com