ព័ត៍មានសុខភាព
សុខភាព៖ ហេតុអ្វី​ក្រោយ​រួមភេទ​រួច ឃើញ​មាន​កន្ទួល​ក្រហម លើ​លិង្គ​ខ្ញុំ​ចឹ​ង​?
07, Jul 2016 , 7:30 pm        
រូបភាព
ដោយ: ថ្មីៗ
​ខ្ញុំ​អាយុ ៣០ ឆ្នាំ ហើយ​ពេល​ថ្មីៗ​នេះ ខ្ញុំ​ក៏បាន​រួមភេទ​ជាមួយ​ដៃគូ​ខ្ញុំ​ដែរ ប៉ុន្តែ ក្រោយពី​រួមភេទ​រួច ខ្ញុំ​ក៏​ឃើញ​មាន​កន្ទួល​ក្រហមៗ រមាស់​ច្រើន​នៅលើ​លិង្គ​ខ្ញុំ​។ តើ​វា​អាច​បណ្តាលមកពី​ហេតុអ្វី​ទៅ​? ហើយ​ខ្ញុំ​គួរតែ​ទៅ​ជួប​ពេទ្យ​ទេ ព្រោះថា​នេះ​មិនមែនជា​លើកទីមួយ ដែល​ខ្ញុំ​រួមភេទ​ជាមួយ​ដៃគូ​ខ្ញុំ​ឡើយ​?

 
​ស្នាម​កន្ទួល​ក្រហមៗ​លើ​លិង្គ អាច​បណ្តាលមកពី​មូលហេតុ​ច្រើន​ប្រភេទ ដូចជា ការបង្ក​រោគ កង្វះ​ទឹករំអិល​ក្នុងពេល​រួមភេទ ជំងឺ​ទឹកនោមផ្អែម​ម មាន​ចៃ ឬ​អា​លែ​ក​ស៊ី​។ ដូច្នេះ យក​ល្អ យើង​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ និង​ឲ្យ​ដឹង​សម្រេចចិត្ត​ព្យាបាល ដោយ​ផ្អែកទៅលើ​មូលហេតុ​របស់​វា​ទៅ​។ ករណីខ្លះ ការពិនិត្យ​រាងកាយ​ធម្មតាៗ​គឺ​គ្រប់គ្រាន់ ដើម្បី​ដឹង​មូលហេតុ​របស់​វា​ហើយ តែ​ក៏មាន​ករណី​ផ្សេងៗ​ទៀត​ត្រូវការ​ធ្វើតេស្ត​ច្រើន ទើប​រក​រោគវិនិច្ឆ័យ​ឃើញ​ដែរ​។ ខាងក្រោម​នេះ គឺជា​មូល​ហេតុដែល​នាំ​ឲ្យ​មាន​កន្ទួល​ក្រហមៗ លើ​លិង្គ​ជា​ញឹកញាប់​។ 
 
​ការបង្ក​រោគ​
​រឿងនេះ​កើតឡើង​ច្រើនជាងគេ គឺ​ដោយសារតែ​ជំងឺ​កាមរោគ​តែម្តង ហើយ​ជំងឺ​ដែល​បង្ក​វា​នោះ មានដូចជា Trichomonialis Vaginalis ជំងឺស្វាយ ឬ​ជំងឺ​ប៉េ​ស​ជាដើម​។ 
 
​កង្វះ​ទឹករំអិល​ក្នុងពេល​រួមភេទ​
​បើសិនជា​វា​មិនមែន បង្កឡើង​ដោយ​ការបង្ក​រោគ​ទេ នោះ​គឺជា​ការ​កង្វះ​ទឹករំអិល ក្នុងពេល​រួមភេទ​ហើយ ព្រោះ​វា​នឹងធ្វើ​ឲ្យ​មាន ការ​កកិត​ស្បែក​ខ្លាំង និង​បង្ក​ជា​ស្នាម​កន្ទួល​ក្រហម​លើ​លិង្គ​បាន​។ រឿងនេះ​ច្រើន​កើតឡើង លើ​ការ​រួមភេទ​បែប​ចាប់បង្ខំ ឬ​នៅពេលដែល​ស្ត្រី មិនទាន់មាន​ការត្រៀម​ខ្លួន​រួច​។ ក្រៅពីនេះ វា​ក៏​ធ្វើ​ឲ្យ​ខាង​ស្រី មានការ​ឈឺចាប់​ខ្លាំង​ណាស់ដែរ​។ 
 
​អា​លែ​ក​ស៊ី​
​ស្ថិតក្នុង​ករណី​ដ៏​កម្រ វា​អាច​ដោយសារតែ​ប្រតិកម្ម​អា​លែ​ក​ស៊ី ដែល​ធ្វើ​ឲ្យ​ឈឺចាប់ អារម្មណ៍​ក្រហាយ និង​រមាស់​នៅលើ​លិង្គ​។ វា​អាចជា​ការ​អា​លែ​ក​ស៊ី ទៅនឹង​សារធាតុ​រំអិល​ចេញពី​មនុស្ស​ស្រី ចៃ​នៅ​រោម​ថ្ងាស​ក្រោម ឬ​រោម​ថ្ងាស​ក្រោម​នោះ ធ្វើ​ឲ្យ​អា​លែ​ក​ស៊ី​តែម្តង ឬក៏​មកពី​ការប្រើ​ស្រោមអនាម័យ ក៏មានដែរ​។ 
 
​ជំងឺ​ទឹកនោមផ្អែម​
​ករណីខ្លះ ការ​មាន​ស្នាំ​ក្រហម កន្ទួល ឬ​រមាស់​នៅលើ​លិង្គ អាច​ដោយសារតែ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់ ដូច្នេះ វា​ក៏​អាច​បញ្ជាក់​អំពី សញ្ញា​មិនធម្មតា​របស់​ជំងឺ​ទឹកនោមផ្អែម​ដែរ​។ ក្រោយពី​រួមភេទ​រួច បើសិនជា​អ្នក​ធ្លាប់មាន​អាកា​រៈ​ក្រហាយៗ ជាមួយនឹង​កន្ទួល​ក្រហមៗ​លើ​ស្បែក និង​មិន​ស្រាកស្រាន្ត​ទៅវិញ ក្រោយពី​ប្រើ​ថ្នាំលាប ឬ​ថ្នាំ​ផ្សះ​រួច​នោះ វា​អាច​បញ្ជាក់​ច្បាស់​ថា អ្នកមាន​ជំងឺ​រលាក​លិង្គ​ហើយ ដូច្នេះ​យក​ល្អ គួរតែ​ពិនិត្យ​ជាតិ​ស្ករ​ក្នុង​ឈាម​មើល​សិន​ទៅ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com