អត្ថបទពាណិជ្ជកម្ម
ហេតុអ្វី​បានជា​អ្នក​ត្រូវ​សម្រេចចិត្ត​ជ្រើសរើស​ប្រើ​ស្មា​ត​ហ្វូ​ន LG G5se?
23, Aug 2016 , 2:49 pm        
រូបភាព
ដោយ: ថ្មីៗ
LG G5se គឺជា​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​ដែលមាន​រចនាបថ​បែប​ទំនើប​មាន​លក្ខណៈសម្បត្តិ​ពិសេស​លើសពី​បណ្តា​ស្មា​ត​ហ្វូ​ន​ទាំងឡាយ LG G5se មិន​ត្រឹមតែ​ជា​ស្មា​ត​ហ្វូ​ន​ដែលមាន​រចនាបថ​ឡូយ​ខុសប្លែក​គេ​នោះទេ LG G5se ក៏ត្រូវ​បាន​ភ្ជាប់​មកជា​មួយ​ចំនុច​ពិសេសៗ​ល្អៗ​ជាច្រើន​សម្រាប់​ការប្រើប្រាស់​។ រូបរាង​ខាងក្រៅ​របស់ LG G5se ត្រូវបាន​ស្រោប​ដោយ​លោហៈធាតុ​អាល់​លុយ​មី​ញូ​ម​ដែល​មានការ​ដុស​ខាត​យ៉ាង​ល្អ​ភ្លឺ​រលើបរលោង ហើយ​ផ្នែក​ខាងមុខ​របស់​វា​ត្រូវបាន​ក្រាល​ដោយ​កញ្ចក់ អេក្រង់​ដែលមាន​សភាព​ផុស​ឡើង​បែប 3D Arc Glass ជាមួយ​កញ្ចក់​ដែលមាន​គុណភាព​ល្អ​បំផុត​របស់ LG ផ្ទាល់​តែម្តង​ប្រភេទ IPS ទំហំ ៥.៣ អ៊ី​ញ អាច​បង្ហាញ​រូបភាព​បាន​កម្រិត Quad-HD​។

LG G5se គឺជា​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ដែល​បំពាក់​ដោយ​កាមេរ៉ា​ខាងក្រោយ​ពីរ​គ្រាប់ (Dual Rear Camera) ហើយក៏​ជា​ស្មា​ត​ហ្វូ​ន​ដែល​អាច​ដោះដូរ​ថ្ម​តាមរយៈ​ការដក​ផ្នែក​ខាងក្រោម  (Slide Battery Out) ដំបូង​គេ​ក្នុង​ពិភព​ស្មា​ត​ហ្វូ​ន​ដំបូង​គេ​ដែលមាន​ចំនុច​ដ៏​ទាក់ទាញ​បំផុត​សម្រាប់​អ្នកប្រើប្រាស់​ដែល​ចង់បាន​ស្មា​ត​ហ្វូ​ន​មួយ​ដែលមាន​លក្ខណៈសម្បត្តិ​ប្លែក​គេ​សម្រាប់​កាន់​ប្រើប្រាស់​។ LG G5se មាន​កាមេរ៉ា​ក្រោយពីរ​គ្រាប់​ទំហំ ១៦ មេ​ហ្គា​ភិ​ច​សែ​ល​ជា​ប្រភេទ​កាមេរ៉ា Wide Angle Lens ដែល​អាច​ថតរូប​ភាព​បាន​ក្នុង​កម្រិត​ពី ៧៥ ទៅ ១៣៥ ដឺ​ក្រេ​បាន​យ៉ាងច្បាស់​ដូច​កាមេរ៉ា​អាជីព​មួយចំនួន និង​ជាពិសេស​អាច​ថត​វីដេអូ Ultra HD កម្រិត ៤K បាន​យ៉ាង​ល្អ​ថែម​ទៀតផង​។ LG G5se បំពាក់​ដោយ​បន្ទះ​ឈី​ប Qualcomm Snapdragon 652 ភ្ជាប់​ដោយ​អង្គ​គណនា ៨ គ្រាប់​ល្បឿន ១.៨ GHz អម​ជាមួយ Ram​ទំហំ ៣GB មេម៉ូរី​ផ្ទុក​ក្នុង​ម៉ាស៊ីន​ចំនួន ៣២ GB   ព្រមទាំង​អាចដាក់​បន្ថែម​ម៉េ​មូ​រី​ក្រៅ​បាន​ទំហំ ២៥៦ GB ប្រភេទ microSD ដំណើរការ​ដោយ Android ជំនាន់ Marshmallow v6.0.1 ។​



 LG G5se ត្រូវបាន​ភ្ជាប់​ដោយ​ថ្ម​ដែល​អាច​ដោះចេញ​បាន​ដែលមាន​ទំហំ ២,៨០០mAh មាន     មុខងារ​សាក​ថាមពល​ល្បឿន​លឿន  (Quick Charge 3.0) ដែល​អាច​សាក​ពី ០ ទៅ ៨៣% ប្រើពេល​តែ ៣០ នាទី​ប៉ុណ្ណោះ​ជាមួយ​រន្ធ​ដោត USB ជំនាន់​ទី​បី (USB Type-C)​។ ដូចនេះ​លោកអ្នក​អស់​ក្តី​បារ​ម្មណ៍​ក្នុងការ​ទន្ទឹង​រងចាំ​សាក​ថ្ម​ទៀតហើយ​។ រឹតតែ​ពិសេស LG G5se ក៏ត្រូវ​បាន​ភ្ជាប់​មក​នូវ​បច្ចេកវិទ្យា      ស្កែ​ន​ក្រ​យ៉ៅ​ម្រាមដៃ​នៅ​ផ្នែក​ខាងក្រោយ​ពីលើ​ប៊ូ​តុង​បិទ​បើក និង ចាក់សោរ​ទូរស័ព្ទ​ថែម​ទៀតផង ។



( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com