អន្តរជាតិ
កិច្ចសហប្រតិបត្តិការវិនិយោគ​និង​ពាណិជ្ជកម្ម​នៃ​ក្រុម G-20 នឹង​បង្កើត​ផ្លែផ្កា​ច្រើន​
30, Aug 2016 , 10:19 pm        
រូបភាព
ដោយ:
​ការវិនិយោគ និង​ពាណិជ្ជកម្ម​មាន​សារសំខាន់​ក្នុងការ​ជំរុញ​ឲ្យ​មាន​កំណើនសេដ្ឋកិច្ច​សក​ល​ក្នុង​រយៈពេល​វែង​។ ប៉ុន្តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ប្រទេស​សេដ្ឋកិច្ច​រីកចម្រើន​ទាំង ២០ ( G20) មិនអាច​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ទាំងពីរ​ខាងលើ​តាម​ការរំពឹងទុក​ឡើយ​។​



 ប៉ុន្តែ​យ៉ាងណា​ក៏ដោយចុះ  គេ​គួរ​អរគុណ​ដល់ «​យុទ្ធសាស្ត្រ​ដ៏​ឈ្លាសវៃ​និ ង​គោលនយោបាយ​ការទូត​ភ្លឺស្វាង​»​របស់​ចិន​ដែល​កំពុង​ធ្វើជា​ប្រធាន​ប្តូរ​វេន​នៃ​ស្ថាប័ន​ក្រុម​ប្រទេស ២០  ក៏ដូចជា​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់ប​ណ្តា​សមាជិក​ផ្សេងទៀត​នៃ​ក្រុម​ប្រទេស ២០ ដែរ​។

​ពេលនេះ​ប្រជាជន​ទាំងអស់​អាច​រំពឹងថា​នឹង​ទទួលបាន​ផ្លែផ្កា​ច្រើនជាង​មុន ដែល​កើតចេញពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុម​ប្រទេស ២០ ក្នុងការ​ជំរុញ​ឲ្យ​មាន​ទំនាក់ទំនង​និង​កិច្ច​សហ​ប្រិ​តិ​ប​ត្តិ​ការ​ពាណិជ្ជកម្ម​និង​វិនិយោគ​ស៊ីជម្រៅ ដើម្បី​ប្រយោជន៍​ទាំងអស់គ្នា​។​

​ដូច​ឃើញស្រាប់​ហើយ ក្នុង​រយៈពេល ៧​ខែ​កន្លងមកនេះ ក្រុមការងារ​ជំនួញ​និង​វិនិយោគ​នៃ​ក្រុម​ប្រទេស ២០ (TIWG) បានរៀបចំ​នូវ​កិច្ចប្រជុំ​ការងារ​ផ្លូវការ​ចំនួន ៣ និង​សន្និសីទ​មិន​ផ្លូវការ​ចំនួន ១​។ លើសពីនេះ ឯកសារ​គោលនយោបាយ​ស្តីពី​កំណើន​ពាណិជ្ជកម្ម​, គោលនយោបាយ​វិនិយោគ និង​យន្តការ​ជាច្រើន​ត្រូវបាន​ព្រាង​ឡើង​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ក្រុម​ប្រទេស ២០ ដែល​រៀបចំឡើង​កាលពី​ខែកក្កដា​កន្លងទៅ​។ បណ្តា​រដ្ឋមន្ត្រី​ទាំងនោះ​បាន​ឯកភាពគ្នា​ជា​ឯកច្ឆ័ន្ទ​ដើម្បី​គាំទ្រ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ចម្រុះ និង​លើកស្ទួយ​សង្វាក់​ផលិតកម្ម​អន្តរជាតិ​ផងដែរ​។​

​រាល់​កិច្ចខិតខំ​ប្រឹងប្រែង​ទាំងនេះ​នឹង​ក្លាយជា​មូលដ្ឋានគ្រឹះ​មួយ​សម្រាប់​ក្រុម​ប្រទេស ២០ ក្នុង​ការបន្ត​ជំរុញ​ឲ្យ​មាន​សក្តានុពល​នៅក្នុង​វិស័យ​ជំនួញ​និង​វិនិយោគ​សកល​។

​ដោយឡែក បណ្តា​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ក្រុម​ប្រទេស ២០  ក៏បាន​ឯកភាពគ្នា​លើ​ចំណុច​ស្នូល​ចំនួន ៧ ក្នុងការ​លើកស្ទួយ​ការលូតលាស់​នៃ​វិស័យ​ពាណិជ្ជកម្ម និង​គោលការណ៍​ចំនួន ៩ ដើម្បី​គ្រប់គ្រង​គោលនយោបាយ​វិនិយោគ​សកល​។ រដ្ឋមន្ត្រី​ទាំងអស់​ក៏​បន្ត​ឯកភាពគ្នា​លើ​ការបង្កើន​តម្លាភាព​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​តំបន់ , បន្ត​រក្សា​ឲ្យ​បាន​នូវ​គោលជំហរ​រឹងមាំ​នៃ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ចម្រុះ​, បន្ត​អនុវត្ត​គោលនយោបាយ​ទាំងឡាយណា​ដែល​ស្រប​ជាមួយ​កិច្ចព្រមព្រៀង​ចម្រុះ និង​ពហុភាគី​ថ្នាក់​តំបន់ ក៏ដូចជា​ជួយ​ប្រទេស​កំពុង​អភិវឌ្ឍ​ក្នុង​ការបន្ត​ចូលរួម​ក្នុង​សង្វាក់​ផលិតកម្ម​សកល​។​

 គេ​រំពឹងថា កិច្ចប្រជុំ​ប្រទេស ២០ ខាងមុខ​ដែល​រៀបចំឡើង​នៅ​ក្រុង​ហាង​ចូ​វ  នឹង​អាច​នាំមក​នូវ​សញ្ញា​ច្បាស់លាស់​មួយ​ទាក់ទង​នៃ​របៀបវារៈ​នៃ​កិច្ចប្រជុំ ហើយ​វា​ក៏​អាចជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច​ឡើងវិញ និង​បង្កើត​ការងារ​តាមរយៈ​ការកសាង​ទំនុកចិត្ត​ផ្នែក​ទីផ្សារ និង​កា​រក្សាបាន​នូវ​ការសម្រេច​ជា​ឯកច្ឆ័ន្ទ​។

​ដូច្នេះហើយ សមិទ្ធផល​នៃ​កិច្ចប្រជុំ ប្រទេស ២០ គឺជា​ជ័យជម្នះ​នៅក្នុង​វិស័យ​ជំនួញ និង​វិនិយោគ​នា​ឆ្នាំនេះ ហើយ​វា​ក៏​អាច​ក្លាយជា​អំណះអំណាង​មួយ​សម្រាប់​ការបង្កើត​កិច្ចសហប្រតិបត្តិការ​ដែល​មាន​ចីរភាព និង​ស៊ីជម្រៅ​ក្នុង​ក្របខណ្ឌ​សកល​ដែរ​។​

​ស្របពេល​មួយ​គ្នា​នេះដែរ ក្រុម​ប្រទេស ២០ កំពុង​ផ្លាស់ប្តូរ​ខ្លួន​ពី​យន្តការ​ឆ្លើយតប​ជាមួយ​វិបត្តិ ទៅជា​យន្តការ​គ្រប់គ្រង​រយៈពេល​វែង​នាពេល​បច្ចុប្បន្ននេះ​ផង​។ ក្នុង​ដំណើរ​នេះដែរ យន្តការ​ទាំងអស់​ខាងលើ​នឹង​ជួយ​សម្រួល​ដល់​កិច្ចសហប្រតិបត្តិការ​ផ្នែក​ពាណិជ្ជកម្ម​និង​វិនិយោគ​ឲ្យ​ស៊ីជម្រៅ​ជាង​មុន​៕


© រក្សាសិទ្ធិដោយ thmeythmey.com