កីឡាអន្តរជាតិ
អ្នកលេង​គុន​ល្បុក្កតោ​កម្ពុជា ខៀវ ចិន្តា​រ័ត្ន ជួប​ប្រកួត​ជាមួយ​កីឡាការិនី​ឥណ្ឌា នៅថ្ងៃនេះ​
30, Sep 2016 , 9:30 am        
រូបភាព
ដោយ:
​កីឡាការិនី​ល្បុក្កតោ​កម្ពុជា ខៀវ ចិន្តា​រ័ត្ន ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាការិនី​ឥ​ណ្ឌ PHALKE Aboli Ashru ក្នុង​ព្រឹត្តិការណ៍​កីឡា​ឆ្នេរ​ខ្សាច់​អាស៊ី​លើក​ទី​៥ នៅ​ទីក្រុង​ដា​ណា​ង ប្រទេស​វៀតណាម នា​ថ្ងៃទី​៣០ ខែកញ្ញា នេះ​។ ដោយ​ស្ថិតក្នុង​បង្គោល​ក្រហម ចិន្តា​រ័ត្ន ធ្វើការ​ប្រកួត​លើ​វិ​ញ្ញា​ប្រយុទ្ធ​ក្នុង​ប្រភេទ​ទម្ងន់​ក្រោម​៤៨​គីឡូក្រាម​។​

 
​កីឡាការិនី​ល្បុក្កតោ​ម្ចាស់​មេដាយមាស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០១៣ និង​២០១៤ ខៀវ ចិន្តា​រ័ត្ន ក្រោយពី​ទទួលបាន​សិទ្ធិ​ឡើងមក​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ដោយ​ស្វ័យប្រវត្តិ​ដោយ​មិនបាច់​ឆ្លងកាត់​ប្រកួត​វគ្គ​ជម្រុះ​។ កីឡាការិនី​តំណាង​កម្ពុជា​រូបនេះ​ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាការិនី​ឥណ្ឌា PHALKE Aboli Ashru ក្នុង​ព្រឹត្តិការណ៍​កីឡា​ឆ្នេរ​ខ្សាច់​អាស៊ី​លើក​ទី​៥ នៅ​ទីក្រុង​ដា​ណា​ង​ប្រទេស​វៀតណាម នា​ថ្ងៃទី​៣០ ខែកញ្ញា​នេះ​។​
 
​សម្រាប់​ការចូលរួម​ជា​លើកដំបូង​នេះ អ្នកលេង​គុន​ល្បុក្កតោ​កម្ពុជា​រូបនេះ​នឹងធ្វើ​ការប្រកួត​លើ​វិញ្ញាសា​ប្រយុទ្ធ​ក្នុង​ប្រភេទ​ទម្ងន់​ក្រោម​៤៨​គីឡូក្រាម​នៅលើ​សង្វៀន​A ដោយ​កីឡាការិនី​ល្បុក្កតោ​កម្ពុជា​ស្ថិតនៅក្នុង​បង្គោល​ក្រហម ចំណែកឯ​កីឡាការិនី​ឥណ្ឌា​ស្ថិតនៅក្នុង​បង្គោល​ខៀវ​។ 
 
​គួរបញ្ជាក់ ការប្រកួត​ល្បុក្កតោ​កាលពី​ម្សិលមិញ កីឡាករ​កម្ពុជា​រូ​ម​មាន​កីឡាករ អឿន រស្មី និង​កីឡាករ ហាស់ ចាន់​ធិ​ន សុទ្ធតែ​បាន​ចាញ់​កីឡាករ​អ៊ីរ៉ង់​ក្នុង​លទ្ធផល ២-០ ដូចគ្នា​៕      

Tag:
 ល្បុក្កតោ​
  ខៀវ ចិន្តា​រ័ត្ន​
  Asian Beach Games 2016
© រក្សាសិទ្ធិដោយ thmeythmey.com