ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកនាំពាក្យ៖ ឯកឧត្តម កឹម សុខា នឹងទៅចុះឈ្មោះបោះឆ្នោតនៅថ្ងៃស្អែក
04, Oct 2016 , 3:53 pm        
រូបភាព
ភ្នំពេញ៖ ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ឯកឧត្តម កឹម សុខា នឹងទៅចុះឈ្មោះបោះឆ្នោតនៅម៉ោង១០ ព្រឹកស្អែកនេះ។ នេះបើតាមអ្នក​នាំពាក្យគណបក្សសង្គ្រោះជាតិ។



អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ លោក យឹម សុវណ្ណ មិនទាន់អាចបញ្ជាក់ថា ឯកឧត្តម កឹម សុខា នឹងទៅចុះឈ្មោះនៅទីកន្លែងណានោះទេ។ លោក យឹម សុវណ្ណ គ្រាន់តែបញ្ជាក់ប្រាប់​សារព័ត៌មានថ្មីៗបែប​នេះថា៖«ឯកឧត្តម កឹម សុខា បើមិនចុះឈ្មោះនៅសង្កាត់​បឹងកក់​ ២ ខណ្ឌទូលគោក ដែលផ្ទះរបស់គាត់នៅក្នុងសង្កាត់នោះ គឺមានតែនៅសង្កាត់ចាក់​អង្រែលើ ដែលស្នាក់ការបក្សស្ថិតនៅទីនោះ»។

© រក្សាសិទ្ធិដោយ thmeythmey.com