ជាតិ
ខានស្អែក សម្តេច ហ៊ុន សែន ទៅ​ប្រទេស​ថៃ ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត
20, Oct 2016 , 8:36 pm        
រូបភាព
ភ្នំពេញ៖ នៅ​ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា នឹង​ដឹកនាំ​គណៈប្រតិភូ ទៅកាន់​ប្រទេស​ថៃ ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​នៃ​ព្រះមហាក្សត្រ ភូមិបុល អាឌុលយ៉ាដេត ដែល​បាន​សោយ​ទិវង្គត កាលពី​ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ។ នេះ​បើតាម​សេចក្តីជូនដំណឹង​ពី​ក្រសួងការបរទេស។




យោងតាម​ប្រភព​ខាងលើ មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​មួយចំនួន នឹងធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ ជាមួយ​សម្តេច ហ៊ុន សែន។ មន្ត្រីជាន់ខ្ពស់​ទាំងនោះ រួមមាន លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស លោកស្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា-ព្រឹទ្ធសភា លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី និង​លោក កែ គឺ​ម​យ៉ាន ឧបនាយករដ្ឋមន្ត្រី និង​សមាជិក​រដ្ឋាភិបាលផ្សេងៗទៀត។

សូមបញ្ជាក់ថា ក្រោយពី​ទទួលបាន​ដំ​ណឺង​អំពី​ការ​សោយ​ទិវង្គត​នៃ​ព្រះមហាក្សត្រ​ថៃ សម្តេច ហ៊ុន សែន បាន​ផ្ញើលិខិត​ចូលរួម​រំលែក​ទុក្ខ​មួយ ទៅកាន់​លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា។ លើសពីនេះ​ទៀត ស្ថាប័ន​កំពូល​មួយចំនួន​ក្នុងប្រទេស​កម្ពុជា ដូចជា​រដ្ឋសភា និង​ព្រឹទ្ធសភា​ជាដើម ក៏បាន​ផ្ញើលិខិត​ចូលរួម​រំលែក​ទុក្ខ ចំពោះ​ការយាង​ចូល​ទិវង្គត​នៃ​ព្រះ​ក្សត្រ​ថៃ ផងដែរ៕

Tag:
 ហុន សែន
  ថៃ
  អាដុលយ៉ាដេត
© រក្សាសិទ្ធិដោយ thmeythmey.com