កីឡាជាតិ
ជាតិ
សម្តេច ហ៊ុន សែន អបអរជ័យជម្នះរបស់ក្រុម ហើយឧបត្ថម្ភ៥ម៉ឺនដុល្លារតាមការសន្យា កម្ពុជាឈ្នះទាំងបីប្រកួតនៅវគ្គជម្រុះ។ រូបថត Twitter AFF Suzuki Cup
× សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈហ្វេសប៊ុករបស់ខ្លួន បានអបអរសាទរក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលបានយកឈ្នះទីម័រខាងកើត ៣-២ ហើយឈានទៅកាន់វគ្គចាប់ពូលជាលើកដំបូងក្រោយខកខានចាប់តាំងពីឆ្នាំ២០០៨មក។ ជាមួយនឹងការអបអរសាទរ សម្តេច បានប្រកាសឧបត្ថម្ភលើទឹកចិត្ត៥ម៉ឺនដុល្លារអាមេរិក ទៅតាមការសន្យា បន្ទាប់ក្រុមជម្រើសជាតិឈ្នះទាំងបីប្រកួតនៅវគ្គជម្រុះ AFF Suzuki Cup ឆ្នាំ២០១៦ នេះ។
សម្តេចបានសរសេរថា៖ «ខ្ញុំសូមកោតសរសើរចំពោះសមត្ថភាពក្មួយៗកីឡាករដែលបានខិតខំលេងបានល្អ។ ខ្ញុំសូមឧបត្ថម្ភលើកទឹកចិត្តដល់ក្រុមកីឡាជម្រើសជាតិកម្ពុជា រួមទាំងគ្រូបង្វឹកនូវថវិកាចំនួន៥ម៉ឺនដុល្លារអាមេរិក។ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា នឹងផ្តល់នូវថវិកានេះជូនដល់ក្មួយៗក្រុមកីឡាករទាំងអស់»។
Tag:
បាល់ទាត់
ជម្រើសជាតិកម្ពុជា
AFF Suzuki Cup
© រក្សាសិទ្ធិដោយ thmeythmey.com