ព័ត៍មានសុខភាព
ស្រោមអនាម័យ អាច​នឹង​រហែក​ទេ បើសិន​ទុក​ក្នុង​កាបូប​លុយ​?
27, Oct 2016 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
 
​មែនហើយ វា​អាច​រហែ​កបាន​។ ការ​ទុក​ស្រោមអនាម័យ​ក្នុង​កាបូប​លុយ អាចធ្វើ​ឲ្យ​កញ្ចប់​របស់​វា​ច្ប​ត់ និង​ងាយ​ដាច់ ឬ​រហែក​បំផុត​។ ប៉ុន្តែ បើ​យើង​យក​វា​មក​មើល គឺ​ឃើញ​ធម្មតា ប៉ុន្តែ វា​បាន​រហែក​រួចទៅហើយ​។ បញ្ហា​មួយ​ផ្សេងទៀត ចំពោះ​ការ​ទុក​ស្រោមអនាម័យ​ក្នុង​កាបូប​លុយ​គឺ វា​ងាយ​នឹង​ទុកចោល​យូរ រហូតដល់​ហួស​កាលកំណត់​ប្រើប្រាស់​តែម្តង​។ ដូច្នេះ តើ​ធ្វើ​ម៉េច​ទើប​ទុក​ស្រោមអនាម័យ​បានល្អ​ទៅ​? ចូរ​ចាប់ផ្តើម​រក្សា​វា​ទុក ក្នុង​តុ​ក្បែរ​គ្រែ​គេង ឬ​កន្លែង​ណាមួយ ដែល​មិន​រង​ការប៉ះពាល់ ពី​សីតុណ្ហភាព​ប្រែប្រួល​ច្រើន​។

 
​កម្តៅ​របស់​រាងកាយ គឺជា​បញ្ហា​មួយ​ផ្សេងទៀត ដែល​បណ្តាល​ឲ្យ​ធាតុ​ផ្សំ​របស់​ស្រោមអនាម័យ​ខូច​បាន នៅពេល​ទុក​ក្នុង​ខ្លួន​យូរ​។ វា​ពិតជា​មិន​អី​ទេ​ដែលថា ការដាក់​ស្រោមអនាម័យ​នៅក្នុង​ហោប៉ៅ​ខោ​ខាងមុខ រយៈពេល​ពីរ​បី​ម៉ោង ប៉ុន្តែ មិនត្រូវ​ដាក់​វា​ក្នុង​ហោប៉ៅ​ខាងក្រោយ​ឡើយ ព្រោះ​វា​ងាយ​នឹងរង ការ​អង្គុយ​ពីលើ​ខ្លាំងណាស់​។ ក្រៅពីនេះ មិន​ត្រូវដាក់​ស្រោមអនាម័យ​ក្នុង​ហោប៉ៅ​ដដែលៗ​ឡើយ ព្រោះ​វា​អាច​បង្ក​ជាការ​រហែក​បាន​។ 
 
​ដើម្បី​ជួយ​អ្នក​ចងចាំ យក​ស្រោមអនាម័យ​តាម​ខ្លួន​នោះ ចូរ​ដាក់​វា​នៅ​កន្លែង​ដែល​អ្នក ដាក់​ទូរស័ព្ទដៃ កាបូប​លុយ ឬ​របស់​អ្វីមួយ ដែល​អ្នក​មិនអាច​អត់​បាត់ ពេល​ចេញទៅ​ក្រៅ​៕
 
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com