ជាតិ
កសិករ​នៅ​ខេត្តព្រៃវែង កំពុង​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង
31, Oct 2016 , 9:19 pm        
រូបភាព
រូបថតពីហ្វេសប៊ុកក្រសួងធនធានទឹក និងឧតុនិយម
រូបថតពីហ្វេសប៊ុកក្រសួងធនធានទឹក និងឧតុនិយម
ដោយ:
​ភ្នំពេញ​៖ ខណៈ​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​ក្នុង​បរិមាណ​ច្រើន​នោះ បានធ្វើ​ឲ្យ​ស្ទើរ​គ្រប់​ទីកន្លែង​ក្នុង​ខេត្តព្រៃវែង រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​។ ជំនន់​ទឹកភ្លៀង​នេះ បានធ្វើ​ឲ្យ​លិច​ស្រូវ​កសិករ​នៅ​ស្រុក​មួយចំនួន​ក្នុង​ខេត្តព្រៃវែង ដូចជា ស្រុក​ស្វាយ​អ​ន្ទ​រ ស្រុក​មេសាង និង​ស្រុក​កំចាយមារ​។ នេះ​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ចេញផ្សាយ​នៅ​ថ្ងៃទី​៣១ តុលា​នេះ​។



​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ខាងលើ​ដដែល ដែល​បាន​ចុះផ្សាយ​ពីរ​ថ្ងៃ​ជាប់ៗ​គ្នា​មកនេះ បាន​ឲ្យ​ដឹងថា ភ្លៀង​ធ្លាក់​ក្នុង​បរិមាណ​ច្រើន​ប្រមាណ​មួយ​សប្តាហ៍ បានធ្វើ​ឲ្យ​ស្ទើរ​គ្រប់​ទី​ន្លែ​ង​នៅ​ខេត្តព្រៃវែង មាន​ជំនន់​ទឹកភ្លៀង​។ ជំនន់​ទឹកភ្លៀង កំពុង​បង្ក​ការលំបាក​យ៉ាងខ្លាំង​ដល់​កសិករ ដែល​កំពុង ប្រមូលស្រូវ​។

​បើតាម​ការចុះផ្សាយ​រប​ស់ ក្រសួង​ធនធានទឹក និង​ឧតុនិយម កាលពី​ថ្ងៃ​ម្សិលមិញ បានសរសេរថា ជំនន់​ទឹកភ្លៀង បានធ្វើ​ឲ្យ​លិច​ស្រូវ​ពលរដ្ឋ​នៅ​ស្រុក​ស្វាយ​អ​ន្ទ​រ ស្រុក​មេសាង និង​ស្រុក​កំចាយមារ​។

​ជុំវិញ​បញ្ហា​នេះ ក្រោយពី​រំដោះ​ទឹក​ចេញពី​ប្រឡាយ​វ៉ៃ​កូ បង្ហូរ​ចូល​ទន្លេ​រួចមក លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បញ្ជា​ឲ្យ​ក្រុមការងារ កាត់​ភ្លឺ​ប្រឡាយ​មេ​វ៉ៃ​កូ​បន្ថែមទៀត ដើម្បី​រំដោះ​ទឹក​ចេញពី​ក្នុង​ស្រែ បង្ហូរ​ចូលមកក្នុង​ប្រឡាយ​មេ​វិញ​៕        


Tag:
 ​ទឹកជំនន់​
  ​ខេត្តព្រៃវែង​
© រក្សាសិទ្ធិដោយ thmeythmey.com