ជាតិ
​រដ្ឋាភិបាល កំពុង​ស៊ើបអង្កេត​ដេប៉ូ ឬ​ឈ្មួញ ដែល​ជួល​ប្រជាជន​ឲ្យ​កាប់​ឈើ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​
23, Nov 2016 , 8:19 pm        
រូបភាព
ដោយ:
​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លោក សាយ សំ​អាល់  បាន​ថ្លែងថា រដ្ឋាភិបាល​កម្ពុជា បាន​ចាត់វិធានការ​ថ្មី​មួយទៀត ដើម្បី​បង្ក្រាប​អ្នក​ឈ្មួញកណ្តាល ដែល​ប្រើ​ប្រជាជន​ឲ្យ​កាប់​ឈើ​។ លោក សំ​អាល់ បញ្ជាក់ថា ពេលនេះ​អាជ្ញាធរ​កំពុង​ការបើក​ការស៊ើបអង្កេត​ទៅលើ​ម្ចាស់​ដេប៉ូ ឬ​ឈ្មួញកណ្តាល ដែល​ជួល​ប្រជាជន​ឲ្យ​ទៅ​កាប់​ឈើ ដើម្បី​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ ឲ្យ​ពួកគេ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​។


  
​រដ្ឋមន្ត្រី​បរិស្ថាន​វ័យក្មេង ដែលជា​កូន​របស់លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា​ផង​នោះ បន្ថែមថា វិធានការ​ថ្មី​នេះ ធ្វើឡើង​បន្ទាប់ពី​រដ្ឋាភិបាល​កម្ពុ​ជា បានចេញ​វិធានការ​ទ្រង់ទ្រាយ​ធំ ដើម្បី​បង្ក្រាប​ការកាប់​ឈើ​ទទួលបាន​ជោគជ័យ​។ វិធានការ​នេះ ដឹកនាំ​ដោយ​លោក សៅ សុខា មេ​បញ្ជ​ការរង​កងយោធពល​ខេមរភូមិន្ទ​។

​សូម​ស្តាប់​ប្រសាសន៍​របស់លោក សាយ សំ​អាល់ ដែល​បាន​ថ្លែង​នៅ​វិមាន​រដ្ឋសភា​នៅ​ថ្ងៃទី ២២ ខែវិច្ឆិកា​៖






Tag:
 ​សាយ សំ​អាល់
© រក្សាសិទ្ធិដោយ thmeythmey.com