ជាតិ
​​​ន​យោ​បាយ​ជាតិ​
ឯកឧត្តម កឹម សុខា ចេញទៅ​ក្រៅប្រទេស​ជា​លើកដំបូង​ក្រោយ​ការលើកលែង
14, Dec 2016 , 11:51 am        
រូបភាព
រូបភាពលោក កឹម សុខា ពីហ្វេសប៊ុក I Love Cambodia Hot News II
រូបភាពលោក កឹម សុខា ពីហ្វេសប៊ុក I Love Cambodia Hot News II
ភ្នំពេញ៖ ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​ឯកឧត្តម កឹម សុខា បាន​ចេញទៅ​ប្រទេស​ថៃ​ជាមួយ​គ្រួសារ​ជា​លើកដំបូង​នៅ​ព្រឹក​ថ្ងៃទី១៤ ធ្នូ​នេះ ក្រោយពី​ទទួលបាន​ការលើកលែង​ទោស​ពី​ព្រះមហាក្សត្រ តាម​សំណើ​របស់​សម្ដេច ហ៊ុន សែន។



អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​លោក យឹម សុវណ្ណ បាន​ឲ្យ​ដឹងថា ឯកឧត្តម កឹម សុខា ដែល​បាន​ចេញទៅ​ក្រៅប្រទេស​ថៃ​នេះ គឺជា​លក្ខណៈ​ឯកជន​នោះទេ ដោយ​មិនមែន​ក្នុង​ក្របខណ្ឌ​នយោបាយ​អ្វី​ឡើយ។ ថ្លែងប្រាប់​សារ​ព័ត​មានថ្មីៗ លោក យឹម សុវណ្ណ បានបញ្ជាក់​ដូច្នេះ​ថា៖«គាត់(កឹម សុខា) ចេញទៅ​ពិនិត្យ​សុខ​ភាពជា​លក្ខណៈ​ឯកជន​ទេ មិនមាន​អ្វី​ផ្សេង​ឡើយ»៕


Tag:
 កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com