ជាតិ
សេដ្ឋកិច្ច
ពិព័រណ៍ «ផលិតផលនាំចេញ-នាំចូល និងខេត្ត១ផលិតផល១» ចាប់ផ្ដើមពីថ្ងៃទី១៥ ធ្នូនៅកោះពេជ្រ
14, Dec 2016 , 10:39 pm        
រូបភាព
ភ្នំពេញ៖ក្រសួងពាណិជ្ជកម្មរៀបចំពិព័រណ៍ពាណិជ្ជកម្ម «ផលិតផលនាំចេញ-នាំចូល និងខេត្ត១ផលិតផល១»លោកទី១១​ឆ្នាំ២០១៦ ដែលប្រព្រឹត្តទៅថ្ងៃទី១៥ ដល់ថ្ងៃទី១៨ខែធ្នូ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ។



បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ពិព័រណ៍នេះ ត្រូវបានរៀបចំឡើងដើម្បីជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា និងជាពិសេសបង្កើនសកម្មភាពនាំចេញ។

នៅក្នុងព្រឹត្តការណ៍នេះ នឹងមានកម្មវិធីផ្សេងៗ ដូចជា វេទិកាស្ដីពីវិនិយោគ និងធុរកិច្ច, សិក្ខាសាលាស្ដីពីការជំរុញសកម្មភាពពាណិជ្ជកម្ម,​ ជំនួបពាណិជ្ជកម្ម និងកម្មវិធីចុះហត្ថលេខាលើកិច្ចសន្យាពាណិជ្ជកម្ម និងវិនិយោគ។ ពិព័រណ៍ពាណិជ្ជកម្ម នឹងត្រូវសម្ពោធនៅថ្ងៃទី១៥ខែធ្នូ នៅម៉ោង ៣រសៀល៕  

Tag:
 សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com