ព័ត៍មានសុខភាព
សុខភាព៖ ប្រទាល​កន្ទុយក្រពើ ល្អ​លើសពី​ការគិត​របស់​អ្នក​
24, Dec 2016 , 6:19 am        
រូបភាព
ប្រទាល​កន្ទុយក្រពើ ជា​អ្នក​ភ្ញោ​ច​ប្រព័ន្ធ​ភាពស៊ាំ ជួយ​ដល់​ការកកើត កោសិកា​គ្រាប់​ឈាម និង​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​សម្អាត​ក្រពះ​ពោះវៀន ចម្រោះ​ជាតិពុល វីរុស និង​បាក់តេរី ចេញពី​រាងកាយ​របស់​យើង​។​


​បន្ថែម​ពីលើ​នេះ ប្រទាល​កន្ទុយក្រពើ មាន​ផ្ទុក​សារធាតុ​រ៉ែ និង​វីតាមីន​សំខាន់ៗ ដូចជា beta carotene (B1, B2, B3, B6, folic acid) វីតាមីន C និង E ​។​

សារៈប្រយោជន៍​សំខាន់ៗ នៃ​ប្រទាល​កន្ទុយក្រពើ រួមមាន ៖

- បំបាត់​បញ្ហា​ក្រហាយ​ចុងដង្ហើម និង​ឈឺក្រពះ​
- ពង្រឹង​ចរន្តឈាម​រត់​
- ការពារ​បញ្ហា​ទល់លាមក និង​ជំងឺ​ឬ​ស​ដូង​បាត​
- ពង្រឹង​តួនាទី​ក្រពះ​ពោះវៀន និង​ខ្យល់​នៅក្នុង​រាងកាយ​
- ថែរក្សា​សម្រស់ និង​ការពារ​ស្បែក​ពី​បញ្ហា​ផ្សេងៗ​
- ផ្តល់នូវ​វីតាមីន C, E និង B ដែល​ដើរតួរ​យ៉ាងសំខាន់ ក្នុងការ​ទប់ស្កាត់ និង​ប្រឆាំង​មេរោគ និង​បាក់តេរី​
- ជួយ​សម្រក​ទម្ងន់ តាមរយៈ​ការសម្អាត​កាកសំណល់​ពុល​នានា ចេញពី​រាងកាយ​
- ជួយ​ប្រឆាំងនឹង​ការឆ្លង​មេរោគ​ក្រពះ ដែល​បណ្ត​ល​មកពី​បាក់តេរី ដូចជា​

ផ្តល់​សិទ្ធិ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com