ព័ត៍មានសុខភាព
សុខភាព៖ គ្រាន់តែ​ចាញ់កូន​ក្នុងពេល​មាន​ផ្ទៃពោះ​សោះ តើ​កូន​ឈ្នះ​អ្វីខ្លះ​ពី​ម្តាយ​ទៅ​?
12, Jan 2017 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
 
​ស្ត្រី​មាន​ផ្ទៃពោះ​ស្ទើ​តែ ៨៥​ភាគរយ​ហើយ​ដែលមាន​អារម្មណ៍​ចង់​ក្អួត ឬ​ចង្អោ​ក្នុងពេល​ពួកគេ​មាន​ផ្ទៃពោះ​នៅ​ត្រីមាស​ដំបូង​។ នេះហើយ​ដែល​ខ្មែរ​យើង​ហៅថា​ការ​ចាញ់កូន​។ បើ​យោងទៅតាម​ការសិក្សា​មួយ​ដែល​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Journal of Reproductive Toxicology បាន​ឲ្យ​ដឹងថា ការ​ចាញ់កូន​មានតម្លៃ​ណាស់ ព្រោះតែ​វា​ផ្តល់​ប្រយោជន៍​ដល់​កូន​ក្នុង​ផ្ទៃ​។

 
 
​ការសិក្សា​ដដែល​នេះ​បាន​បង្ហាញថា ស្ត្រី​ដែល​ធ្លាប់មាន​អាកា​រៈ​ក្អួត និង​ចង្អោ គឺ​មិន​ងាយ​រលូត​កូន​ទេ ហើយក៏​សម្រាលកូន​ប្រកបដោយ​សុខភាព​ល្អ​ដែរ ហើយ​ក្នុងនោះ​មាន​៦,៤​ភាគរយ​ប៉ុណ្ណោះ ដែល​កូន​ត្រូវ​សម្រាល​មិន​គ្រប់​ខែ ខណៈពេលដែល​ស្ត្រី​មិន​ធ្លាប់​ចាញ់កូន​សោះ មាន ៩,៥​ភាគរយ សម្រាលកូន​មិន​គ្រប់​ខែ​។​
 
​ធម្មតា ការ​ចាញ់កូន​បង្កឡើង​ដោយ​ការកើនឡើង​របស់​អ័រម៉ូន​មួយ​ឈ្មោះថា Human Chorionic Gonadotropin ដែល​បង្កើតឡើង​ដោយ​សុក តាំងពី​ត្រីមាស​ទីមួយ​មក​ម្លេះ​។ ឥឡូវនេះ បើសិនជា​អ្នកមាន​ផ្ទៃពោះ ហើយ​មិនមាន​រោគសញ្ញា​ចាញ់កូន​សោះ ក៏​មិនបាច់​បារម្ភ​ដែរ​។ កាលណា បើសិនជា​ចាញ់កូន​ធ្ងន់ធ្ងរ​ពេគ វា​អាច​បណ្តាល​ឲ្យ​គុណភាព​នៃ​ជីវិត​របស់​ស្ត្រី​ថយចុះ​ទៅវិញ​ទេ​។​
 
​ទោះបីជា​យ៉ាងណាក៏ដោយ ចូរ​ទាក់ទង​គ្រូពេទ្យ​ជានិច្ច​កាលណា​អ្នកមាន​អាកា​រៈ​ចាញ់កូន ជាពិសេស​ពេល​វា​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​តែម្តង​។ ខាងក្រោម​នេះ​គឺជា​វិធីសាស្ត្រ​មួយចំនួន​ដែល​អាចជួយ​សម្រាល​អាកា​រៈ​ចាញ់កូន​បាន​៖
​ញ៉ាំ​អាហារ​តិចៗ តែ​ច្រើនដង​
​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​
​ខាំ​ញ៉េញ​ខ្ញី​លេង​ពេល​មាន​អារម្មណ៍​ចង់​ក្អួត​
​ញ៉ាំ​នំ​ស្រួយៗ​លេង​
​គេង​ឲ្យ​បាន​ច្រើន​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com