អន្តរជាតិ
EU ត្រៀម​ផ្ដល់​ទឹកប្រាក់​ជាង​២០​លាន​ដុល្លារ សម្រាប់​លើកកម្ពស់​សេដ្ឋកិច្ច​បៃតង​នៅ​អាស៊ី​
17, Jan 2017 , 9:39 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សហភាព​អឹ​រ៉ុ​ប​ត្រៀម​ផ្ដល់​ជំនួយឥតសំណង​ជាង​២០​លាន​ដុល្លារ ក្នុងការ​លើកកម្ពស់​សេដ្ឋកិច្ច​បៃតង​អាស៊ី ដើម្បី​ជួយ​ជំរុញ​ផលិតផល​ដែលមាន​កម្រិត​បំពុលបរិស្ថាន​តិចតួច និង​ផលិតផល​ដែល​ប្រើប្រាស់​ធនធាន​ឲ្យ​កាន់​តែមាន​ប្រសិទ្ធិភាព និង​និរន្ត​ភាព​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​សហភាព​អឺរ៉ុប ។​



​សហភាព​អឺរ៉ុប នឹង​ទទួល​សំណើរ​សម្រាប់​គម្រោង​ថ្មី​ពី​ម្ចាស់​ក្រុមហ៊ុន​អាជីវកម្ម និង​ដៃគូ​អាជីវកម្ម​ខ្នាតតូច​និង​មធ្យម ដែល​លើកកម្ពស់​ការផលិត​ផល និង​ប្រើប្រាស់​ផលិតផល​មាន​កម្រិត​បំពុលបរិស្ថាន​តិចតួច​ប្រកបដោយ​និរន្ត​ភាព តាមរយៈ​កម្មវិធី SWITCH-Asia II របស់ខ្លួន​។ កម្មវិធី SWITCH-Asia II គឺជា​គម្រោង​ប្រចាំ​តំបន់​ដែល​ឧបត្ថម​ដោយ​សហភាព​អឺរ៉ុប ក្នុង​គោលបំណង​លើកកម្ពស់​ការផ្លាស់ប្ដូរ​ជា​ប្រព័ន្ធ​ឆ្ពោះទៅរក​ការផលិត និង​ការប្រើប្រាស់​ប្រកបដោយ​និរន្ត​ភាព នៅ​អាស៊ី (SCP)​។

​តាមរយៈ​កម្មវិធី​នេះ សហភាព​អឺរ៉ុប គ្រោង​នឹង​ផ្ដល់​ថវិកា ១៩ ៦០០ ០០០ អឺរ៉ូ (​ជាង​២០​លាន​ដុល្លារ​) ជួយ​ទ្រទ្រង់​ដល់​មូលនិធិ​សម្រាប់​សំណើរ​ដែលមាន​លក្ខណៈ​ច្នៃប្រឌិត ដែល​ជំរុញ​ផលិតកម្ម​ប្រកបដោយ​និរន្ត​ភាព (​ការផលិត​នូវ​ផលិតផល ដែលមាន​កម្រិត​ការបំពុល​បរិស្ថាន​តិចតួច​បំផុត និង​ផលិតផល​ដែល​ប្រើប្រាស់​ធនធាន​ឲ្យ​កាន់​តែមាន​ប្រសិទ្ធិភាព រួមទាំង​ដំណើរការ​និង​សេវាកម្ម​) និង​ការប្រើប្រាស់​ដែលមាន​និរន្ត​ភាព​នៅក្នុង​តំបន់​អាស៊ី​រួមទាំង​ប្រទេស​កម្ពុជា ក្នុងនោះ​រួមមាន​ការទិញ​ផលិតផល ដែលមាន​ប្រសិទ្ធិភាព​និង​កម្រិត​នៃ​ការបំពុល​បរិស្ថាន​មាន​តិចតួច​បំផុត និង​ការទទួលយក​របៀប​នៃ​ការរស់នៅ និង​ឥរិយាបទ​ប្រកបដោយ​និរន្ត​ភាពជា​ដើម​៕


Tag:
 EU
 ​ សេដ្ឋកិច្ច​បៃតង​
 ​ អាស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com