ជាតិ
សេដ្ឋកិច្ច
ក្រសួង​សាធារណការ ពិន័យ​រថយន្ត​ដឹក​លើស​ទម្ងន់ បាន​ជាង​៣៨៤​លាន​រៀល​ក្នុង​ខែឧសភា​
10, Jun 2017 , 6:59 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូន
រូបភាពពីហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូន
ដោយ: ថ្មីៗ
 
​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ចាប់បាន​រថយន្ត​ដឹកទំនិញ​លើស​ទម្ងន់​ចំនួន ១៤៧​គ្រឿង និង​ពិន័យ​បាន​ប្រា​ក់ជាង​៣៨៤​លាន​រៀល ស្មើនឹង​ជាង​៩​ម៉ឺន ៦​ពាន់​ដុល្លារ នៅក្នុង​ខែឧសភា​កន្លងទៅ​។


​លេខាធិការដ្ឋាន របស់​គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​ដឹកនាំ​ការត្រួតពិនិត្យ​យានយន្ត ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ចាប់បាន​រថយន្ត​ដឹកទំនិញ​លើស​ទម្ងន់​កម្រិត​កំណត់ ចំនួន ១៤៩​គ្រឿង នៅក្នុង​ខែឧសភា​កន្លងទៅ​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែល​បញ្ជាក់ទៀតថា លេខាធិការដ្ឋាន​ទទួលបាន​ប្រាក់​ពិន័យ​ពី​រថយន្ត​ល្មើសច្បាប់​ទាំងនោះ​ចំនួន ៣៨៤,៤៩០,០០០​រៀល ស្មើនឹង​ប្រមាណ​៩​ម៉ឺន ៦​ពាន់​ដុល្លារ អាមេរិក​។ 
 
​បើតាម​ប្រភព​ដដែល ចំនួន​រថយន្ត​ដែល​ល្មើស និង​ចាប់បាន​នៅក្នុង​ខែឧសភា កើនឡើង​ចំនួន ៦៥ គ្រឿង ធៀប​នឹង​ខែមេសា ឆ្នាំ​២០១៧  ដែល​ចាប់​បានតែ​៨៤ គ្រឿង ។ ក្នុងចំណោម​រថយន្ត​ដែល​ចាប់បាន​នោះ ផ្ទុក​លើស​ទម្ងន់​ចាប់ពី ៤​តោន រហូតដល់ ២៩​តោន​៕
 
 
 

Tag:
 ពិន័យ​
 ​ លើស​ទម្ងន់​
 ​ ច្បាប់​
© រក្សាសិទ្ធិដោយ thmeythmey.com