ខ្មែរ​ក្រហម
ជាតិ
ប្រាក់​បៀវត្សរ​បុគ្គលិកជាតិ​នៅ​សាលាក្តី​ខ្មែរក្រហម​ត្រូវបាន​ធានាសម្រាប់​៤​ខែ​ដើមឆ្នាំ
29, Mar 2013 , 3:26 pm        
រូបភាព
ដោយ: ថ្មីៗ
ចៅក្រម​​អន្តរជាតិ​នៅ​សាលាក្តី​ខ្មែរ​ក្រហម​ លោក​ស្រី ខាត រៃស៍​បានប្រកាស​នៅ​ក្នុង​សវនាការ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ថា ប្រាក់​ខែ​៤​ខែ​ (មករា កុម្ភៈ មិនា មេសា​)​សម្រាប់​បុគ្គលិកជាតិ​ត្រូវបាន​ធានា។


អ្នក​នាំពាក្យ​សាលាក្តី​ខ្មែរ​ក្រហម លោក​​ នេត ភក្ត្រា​បាន​អត្ថាធិប្បាយ​ថា លោក​ស្វាគមន៍​ដំណឹង​ល្អ​នេះ ប៉ុន្តែ​លោក​នៅ​រង់ចាំ​សេចក្តី​ប្រកាស​ផ្លូវ​ការ​របស់​ការិយាល័យ​រដ្ឋបាល។
​តាំង​ពី​ខែ​ធ្នូ​មក បុគ្គលិក​ជាតិ​នៅ​សាលាក្តី​ខ្មែរ​ក្រហម​បាន​ជួប​វិបត្តិ​ថវិកា ហើយ​ពួកគេ​បាន​ធ្វើការ​ដោយ​គ្មាន​ប្រាក់​បៀវត្សរ​៣​ខែ​ហើយ។ ដោយសារ​វិបត្តិ​ថវិកា តុលាការ​ខ្មែរ​ក្រហម​បាន​ធ្វើ​គម្រោង​ចំណាយ​ឡើងវិញ ដើម្បី​ឈាន​ទៅ​រក​ការ​កាត់​បន្ថយ​ចំណាយ ដោយការ​កាត់​បន្ថយ​បុគ្គលិក និង​កាត់​បន្ថយ​ចំណាយ​ដែល​មិន​ចាំបាច់។
អ្នកនាំពាក្យ​សាលាក្តីខ្មែរ​ក្រហម​បាន​បញ្ជាក់ថា ការអនុវត្ត​គម្រោង​កាត់​បន្ថយ​ចំណាយ​ត្រូវបាន​អនុវត្ត​តាំង​ពី​ឆ្នាំ​២០០៩​មក​ម្លេះ។ ហើយ​ថានៅ​ក្នុង​ឆ្នាំ​២០១៣​នេះ បុគ្គលិក​ពី​១០​ទៅ​២០​នាក់​ត្រូវបាន​កាត់​បន្ថយ​ដែរ៕

© រក្សាសិទ្ធិដោយ thmeythmey.com