ពីនេះ ពីនោះ
ខ្លះ​មាន​ខ្លាំង លោភ​ខ្លាំង​!
27, Jun 2017 , 9:19 am        
រូបភាព
ដោយ: ថ្មីៗ


​កំណាព្យ​បទ បន្ទោលកាក​

-​ព្រួយ​មាន​លំដាប់​    ​ថា​តាម​គេ​ប្រាប់​កុំ​ខឹង​
​ស្មេ​រថា​តាម​ដឹង​    ​ព្រោះថា​រឿង​ហ្នឹង​មិន​ថ្មី​។​

-​មិនមែន​ព្រួយ​ខ្វះ​    ​ទ្រព្យ​សល់​ច្រើនណាស់​ផ្ទះ​ដី​
​វីឡា​ឡាន​ថ្មី​    ​    ​ជា​ជន​ល្បី វី​អាយ​ភី​។​

-​ក្រុម​នេះ​ច្រើន​ព្រួយ​    ​មានផ្ទះ​ឡាន​មួយ​ចង់​ពីរ​
​ខំប្រឹង​វក់វី​    ​    ​ខ្លះ​ហ៊ាន​រកស៊ី​ទុច្ចរិត​។​

-​ខ្លះទៀត​ងប់ងុល​    ​ដល់​ថ្នាក់​ធ្វើ​ជ្រុល​ខូចចិត្ត​
​ខ្លះ​គួរ​អាណិត​    ​    ​ព្រោះ​នៅក្នុង​ចិត្ត​មិន​ស្ងប់​។​

-​មិន​ព្រួយ​ខ្វះ​ទ្រព្យ​    ​លុយ​ហូរ​ចូល​ជាប់​គ្រប់សព្វ​
​ក្រុមហ៊ុន​បួនដប់​    ​តែ​នៅ​មិន​ស្កប់​ស្គាល់​គ្រប់​។​

-​ខ្លះ​មាន​ហ៊ាន​ខ្លាំង​    ​ធ្វើ​រឿង​បិទបាំង​ភាំង​ងប់​
​ប្រើល្បិច​ល្បី​គ្រប់​    ​លោភលន់​លើសលុប​លួចជាតិ​។​

-​ធ្វើ​ចឹ​ង​បាន​អី​    ​    ​មាន​ហើយ​ឈ្មោះ​ល្បី​នៅ​ឆ្លៀត​
​គួរតែ​ខ្មីឃ្មាត​    ​    ​ចែកទ្រព្យ​ជួយ​ជាតិ​ខ្លះទៅ​?


© រក្សាសិទ្ធិដោយ thmeythmey.com