បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
មានតែ​ចំណូលចិត្ត និង​ចំណេះ​ពីមុខ​របរ​ខ្លួន មិនទាន់​អាច​ឲ្យ​អាជីវកម្ម​ជោគជ័យ​នោះទេ​
01, Jul 2017 , 7:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ លោក ប៉ិច បូ​ឡែ​ន អគ្គនាយក​ក្រុមហ៊ុន Westline Education Group ដែលជា​ក្រុមហ៊ុន​ផ្នែក​អប់រំ​ឈានមុខ​មួយ​នៅ​កម្ពុជា បាន​ចែករំលែក​ពី​គន្លឹះ ដើម្បី​ឲ្យ​អាជីវកម្ម​មួយ​ទទួលជោគជ័យ ។ លោក​ប្រាប់ថា សហគ្រិន គួរ​បើក​អាជីវកម្ម ដែល​ខ្លួន​ស្រលាញ់ ដើម្បី​មាន​កម្លាំងចិត្ត​ជំរុញ​មុខរបរ​នោះ​ឲ្យ​ទៅមុខ និង​មិន​ងាយ​បោះបង់​។ ប៉ុន្តែ​បើ​មាន​ត្រឹម​ឆន្ទៈ នៅ​មិនទាន់​គ្រប់គ្រាន់​នោះទេ​។



បើតាម លោក ប៉ិច បូ​ឡែ​ន សហគ្រិន​ត្រូវ​យល់ដឹង​ច្រើន​ពី​វិស័យ ឬ​មុខរបរ​ដែល​ខ្លួន​កំពុង​ធ្វើ ក្នុងករណី​ដែល​អាជីវកម្ម​នោះ​ចូល​ទីផ្សារ​ដែលមាន​ស្រាប់​ទៀត​នោះ សហគ្រិន​គួរ​ស្វែ​ករក​ភាពខ្វះ​ចន្លោះ​នៃ​ទីផ្សារ ឬ​កិច្ចសហការ ចៀសវាង​ការប្រកួតប្រជែង​ដែល​ខ្លួន​ចាញ់​ប្រៀប​។  ចំណុច​សំខាន់​មួយទៀត លោក បូ​ឡែ​ន លើកឡើង​ពី​សមត្ថភាព​កៀងគរ​ធនធានមនុស្ស ដែលមាន​សក្ដានុពល ឲ្យ​មក​ធ្វើការ​ក្នុង​ក្រុម​របស់ខ្លួន​។

សូម​ស្ដាប់​បទ​សម្ភាស​រវាង លោក ញ៉ុ​ង ហេង នៃ​សារព័ត៌មាន​ថ្មីៗ និង លោក ប៉ិច បូ​ឡែ​ន ដូចតទៅ​នេះ​៖







© រក្សាសិទ្ធិដោយ thmeythmey.com