បទយកការណ៍ / បទសម្ភាសន៍
ប្រធាន​សមាគមនិស្សិត​CAM_ASEAN​វ័យ​១៨​ឆ្នាំ កំពុង​វិនិយោគ​ខ្លួនឯង​ឲ្យ​ក្លាយជា​មេដឹកនាំ​ល្អ​
06, Aug 2017 , 10:59 pm        
រូបភាព
 
​លោក ជា សុ​ដ្ឋា​រិ​ទ្ធិ គឺជា​យុវជន​វ័យក្មេង​មួយរូប ដែល​បាន​ក្លាយជា​ប្រធាន​សមាគមនិស្សិត​នៃ​វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា (CAM_ASEAN) តាមរយៈ​ការបោះឆ្នោត​កាលពី​ខែមេសា​កន្លងទៅ​។ មាន​អាយុ​១៨​ឆ្នាំ ផង ជា សុ​ដ្ឋា​រិ​ទ្ធិ ក៏​កំពុង​រៀន​នៅ​ថ្នាក់​ទី​១១​ដែរ​។ យុវជន​រូបនេះ បញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា គេ​សម្រេច​ឈរឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​ឲ្យ ព្រោះ​គេច​ង់​វិនិយោគ​ទាំង​ចំណេះដឹង និង​ភាពជាអ្នក​ដឹកនាំ នៅពេល​ខ្លួន​នៅ​ក្មេង​។ ការវិនិយោគ​នេះ នឹង​ក្លាយជា​ទុន​ដ៏​រឹងមាំ​សម្រាប់​គេ​ទៅ​អនាគត ដែល​ចង់​ក្លាយជា​អ្នកជំនួញ​ជោគជ័យ​មួយរូប​នោះ​។



​ដ្បិតតែ​សុ​ដ្ឋា​រិ​ទ្ធិ បាន​អះអាងថា​អាយុ​គ្រាន់តែ​ជា​តួលេខ ដែល​មិនអាច​យកមក​កំណត់​ពី​ចំណេះ​របស់ខ្លួន​ក៏ដោយ ប៉ុន្តែ​រូបគេ​កំពុង​ប្រឈម​នឹង​បញ្ហា​វ័យក្មេង ដែល​បទពិសោធន៍​នៅ​ខ្ចី​នេះឯង ខណៈ​នៅមាន​មនុស្ស​មួយចំនួន​នៅ​មិនទាន់​ឲ្យ​តម្លៃ​លើ​សមត្ថភាព​របស់​គេ​នោះ​។ សុ​ដ្ឋា​រិ​ទ្ធិ បញ្ជាក់​ដូច្នេះ​៖«​នេះ​គឺ​បញ្ហា​មួយ​ដែល​ធំជាងគេ ដែល​ខ្ញុំ​កំពុង​ជួបប្រទះ​សព្វថ្ងៃ​ដោយសារ​តែមាន​មនុស្ស​មួយចំនួន​តូច មិនទាន់​ឲ្យ​តម្លៃ​ទៅ​សមត្ថភាព​អ្នក​ដែលមាន​អាយុ​តិចជាង​ខ្លួន​។ អីចឹង​គាត់​តែងតែ​គិតថា យើង​ធ្វើ​អ្វី​ក៏ដោយ គំនិត​យើង​គឺ​នៅ​ខ្ចី​ជានិច្ច​។ គាត់​មិនទាន់​ជឿជាក់​លើ​សមត្ថភាព​រប​ស់​យើង​»​។​

  
 
​ប៉ុន្តែ​បើ​ទោះ​ពិបាក ប៉ុន្តែ សុ​ដ្ឋា​រិ​ទ្ធិ ក៏​នៅមាន​ការតាំង​ចិត្ត​ជំនះ​បញ្ហា​ទាំងអស់ និង​អះអាង​បន្ថែមទៀតថា តំណែង​របស់ខ្លួន​បច្ចុប្បន្ន គឺ​កំពុង​បង្រៀន​គេ​ឲ្យ​មាន​លំនឹង​ក្នុង​ជីវិត និង​ក្លាយជា​អ្នក​នាំ​ល្អ​មួយរូប​នៅ​ថ្ងៃ​អនាគត ទោះ​ក្នុង​ក្របខណ្ឌ​អ្វី​ក៏ដោយ​។​
 
​ដើម្បី​លម្អិត សូម​អញ្ជើញ​ស្តាប់​បទ​សម្ភាស​រវាង កញ្ញា ខន ចំប៉ា អ្នកកាសែត​នៃ​សារព័ត៌មាន​ថ្មីៗ និង​យុវជន ជា សុ​ដ្ឋា​រិ​ទ្ធិ ដូ​តទៅ​៖



 




 

Tag:
 ជា សុ​ដ្ឋា​រិ​ទ្ធិ​
  CAM_ASEAN
© រក្សាសិទ្ធិដោយ thmeythmey.com