កីឡាជាតិ
ជាតិ
មនុស្ស​ប្រមាណ​២​ពាន់​នាក់​ចូលរួម​រត់ប្រណាំង​ដើម្បី​បរិស្ថាន​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​
02, Sep 2017 , 7:19 pm        
រូបភាព
ដោយ:
 
​មន្ត្រីរាជការ សិស្ស​និស្សិត និង​មហាជន​មកពី​បណ្តា​ស្ថាប័នរដ្ឋ និង​ឯកជន​ប្រមាណ​ជា​២​ពាន់​នាក់​បាន​ចូលរួម​រត់ប្រណាំង​ដើម្បី​បរិស្ថាន​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​នា​ព្រឹក​ថ្ងៃទី​៣ ខែកញ្ញា​។ ទិវា​នេះ​រៀបចំឡើង​ដោយ​ក្រសួងបរិស្ថាន សហការ​ជាមួយ​ក្រសួង​អប់រំ​យុវជន និង​កីឡា និង​មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការបណ្តុះបណ្តាល ACE​។

 
​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងបរិស្ថាន​«​ទិវា​រត់ប្រណាំង​ដើម្បី​បរិស្ថាន​ប្រចាំឆ្នាំ​លើក​ទី​២» ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​លើក​កំពស់​ចំណេះ​ផ្នែក​បរិស្ថាន​ឲ្យ​កាន់​តែមាន​ភាពល្អប្រសើរ​។ ហើយ​ថវិកា​ដែល​បានមកពី​ការលក់​សំបុត្រ​ចូលរួម​នឹង​យកទៅ​ទិញ​ធុងសំរាម ដើម្បី​ចែក​ទៅតាម​សាលា​ក្នុង​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​។ 
 
​ទិវា​រត់ប្រណាំង​ដើម្បី​បរិស្ថាន​ឆ្នាំនេះ ទទួលបាន​អ្នកចូលរួម​រត់​ប្រមាណ​ជា​២​ពាន់​នាក់ ដោយ​ម្នាក់ៗ​ត្រូវ​បង់​សិទ្ធ​ចូលរួម​ចំនួន​២​ម៉ឺន​រៀល​។ ការរត់​នឹង​ចាប់ផ្តើម​ពី​ម៉ោង​៦:៣០​នាទី​ព្រឹក​ថ្ងៃទី​៣ ខែកញ្ញា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​៕  
 
 
 

Tag:
 ក្រសួងបរិស្ថាន​
  រត់ប្រណាំង
© រក្សាសិទ្ធិដោយ thmeythmey.com